ប្រយ័ត្នខ្លួនពីមេរោគ LockBit ៖សូមកុំចុចលើម៉េលប្រកាសពីការរក្សាកម្មសិទ្ធិបញ្ញា

0

បើអ្នកបើកឃើញម៉េលអះអាងពីការរក្សាសិទ្ធិចម្លងនៅក្នុងប្រអប់សារ សូមគិតឡើងវិញមុននឹងចុចបើកម៉េលនោះ ព្រោះវាអាចនឹងមានផ្ទុកមេរោគ LockBit។

ដើម្បីចម្លងមេរោគលើម៉ាស៊ីន  កម្មវិធីផ្ទុកមេរោគត្រូវបានវេចខ្ជប់ជា ការអះអាងទាក់ទងនឹងការរក្សាសិទ្ធិចម្លង​ ហើយវាត្រូវបានផ្ញើទៅកាន់អ្នកទទួលជាហ្វាល PDF។​ ម៉េលដែលផ្ញើទៅកាន់អ្នកទទួលបានសរសេរថា ការប្រើហ្វាលដោយមិនបានសុំសិទ្ធរបស់អ្នកនិពន្ធគឺជាការបំពានច្បាប់កម្មសិទ្ធិបញ្ញា។ អ៊ីម៉េលគំរាមកំហែងដល់សកម្មភាពផ្លូវច្បាប់    រហូតទាល់តែអ្នកទទួល

ម៉េលបានលុបខ្លឹមសារខុសច្បាប់ចេញពីវេបសាយរបស់ពួកគេ និងមានភ្ជាប់ហ្វាលជាមួយដូចគ្នា។ នៅពេលហ្វាលភ្ជាប់នោះត្រូវបានបើក មេរោគនឹងផ្ទុក និងអ៊ិនគ្រីបឧបករណ៍ជាមួយមេរោគ LockBit 2.0 (ransomware)។ ហ្វាលដែលភ្ជាប់ជាមួយនោះជាហ្វាល NSIS installer ហើយវាជា ZIP archive ដែលការពារដោយពាក្យសម្ងាត់ជាមួយនឹងឯកសារដែលបានបង្កប់នៅខាងក្នុង។

សរុបសេចក្តីមក មេរោគ LockBit រីកដុះដាលលឿន។ បើយោងតាមការវិភាគថ្មីៗនេះមេរោគ LockBit 2.0 ទទួលខុសត្រូវចំពោះការវាយប្រហារចំនួន ៩៥ករណីនៅក្នុងចំណោមមេរោគ (ransomware)​ ២៣៦ករណី  ដែលត្រូវបានរាយការណ៍កាលពីខែឧសភា ឆ្នាំ២០២២ ឬស្មើនឹង៤០ភាគរយ។ សម្រាប់មេរោគ Conti មេរោគ BlackBasta មេរោគHive និងមេរោគ BlackCat មាន៦៥ករណី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here