របាយការណ៍អំពីហេគឃ័ររុស្ស៊ីវាយប្រហារលើស្ថាប័នអ៊ុយក្រែន

0

ស្ថាប័នរដ្ឋាភិបាល និងឯកជននៅក្នុងប្រទេសអ៊ុយក្រែនរងការវាយប្រហារពីអ្នកវាយប្រហារសាយប័រចំនួន៧៩៦ករណី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដោយហេតុការណ៍នោះបានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានឈ្លានពានលើប្រទេសអ៊ុយក្រែន។

បើយោងតាមភ្នាក់ងារ SSSCIP របស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា បណ្តាញរបស់ប្រទេសអ៊ុយក្រែន គឺស្ថិតនៅក្រោមការវាយប្រហារដែលធ្វើឡើងក្រុមហេគឃ័ររុស្ស៊ី។ អ្នកដែលរងផលប៉ះពាល់មានដូចជាស្ថាប័នរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងស្ថាប័នការពារផ្សេងទៀត សុទ្ធតែរងការវាយប្រហារប្រមាណជា២៨១ករណីនៅក្នុងអំឡុងពេលខែដំបូងនៃសង្គ្រាមនៃប្រទេសទាំងពីរ។ស្ថាប័នដែលរងផលប៉ះពាល់ធ្ងន់ដោយការវាយប្រហារសាយប័រមានដូចជាស្ថាប័ន ថាមពល ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ។ ការវាយប្រហារភាគច្រើនផ្តោតទៅលើការប្រមូលទិន្ន័យដែលមានចំនួនប្រមាណជា២៤២ករណី ជាមួយនឹងការបញ្ចេញទិន្ន័យ ការបិទប្រព័ន្ធ និងការពង្រាយមេរោគ។​

គួររំលឹកផងដែរថា ប្រទេសអ៊ុយក្រែនបានប្រឈមនឹងការវាយប្រហារជាច្រើនចេញពីប្រទេស

រុស្ស៊ី ឬក្រុមហេគឃ័រដែលមានការគាំទ្រចាប់តាំងពីមានការឈ្លានពាន។ បញ្ហាថ្មីនេះបានបង្ហាញឱ្យឃើញថា ក្រុមហេគឃ័រនឹងមិនបញ្ឈប់ប្រតិបត្តិការរបស់ពួកគេនៅពេលឆាប់ៗនោះទេ។ ស្ថាប័នឯកជន និងរដ្ឋាភិបាលត្រូវបានស្នើឱ្យអនុវត្តតាមគោលការណ៍ CERT-UA សម្រាប់អនុសាសន៍ និងការបន្ធូរបន្ថយដើម្បីប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់ប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here