សារព្រមានពីបញ្ហាសន្តិសុខបន្ទាប់ពីមានការដាក់លក់ទិន្ន័យដែលគេលួចបានពីជនជាតិជាតិចិនជាច្រើននាក់

0

លោកប្រធានាធិបតី ស៊ី ជីនពីង បានជំរុញដល់ស្ថាប័នសារធារណៈឱ្យការពារសុវត្ថិភាពព័ត៌មាន បន្ទាប់ពីក្រុមហេគឃ័រដាក់លក់ទិន្ន័យដែលលួចបានពីជនជាតិជិនចំនួនរាប់ពាន់លាននាក់។

ក្រុមហេគឃ័រអះអាងថា ព័ត៌មានទាំងនោះមានដូចជាឈ្មោះ អាស័យដ្ឋាន លេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទដៃ។ អ្នកជំនាញសន្តិសុខសាយប័របានបញ្ជាក់ឱ្យដឹងថា យ៉ាងហោចណាស់គំរូទិន្នន័យមួយចំនួនដែលបានដាក់លក់គឺជាទិន្ន័យពិតប្រាកដ។  ទិន្ន័យទំហំ ២៣តេរ៉ាបៃ គឺជាទំហំទិន្ន័យធំបំផុតដែលត្រូវបានដាក់លក់នៅក្នុងកំណត់ត្រា ហើយវាត្រូវបានដាក់លក់ក្នុងតម្លៃ 200 000 ដុល្លារសហរដ្ឋអាមេរិក រហូតដល់ការផុសនៃការលក់នោះត្រូវបានលុបចោលវិញកាលពីថ្ងៃសុក្រ។

ពុំទាន់មានមន្ត្រីចិនណាម្នាក់បានធ្វើការឆ្លើយតបចំពោះសារព័ត៌មាននេះទេ ហើយលោកប្រធានាធិបតី ស៊ី ជីនពីង មិន​បានបញ្ជាក់ដោយ​ផ្ទាល់ចំពោះ​ការ​លក់​ទិន្នន័យនៅឡើយទេ​។

បើយោងតាមបណ្តាញសារព័ត៌មាន South China Morning Post បានចុះផ្សាយថា លោកប្រធាននាធិបតីបានស្នើដល់សា្ថប័នសាធារណៈនៅក្នុងប្រទេសចិនដើម្បីការពារសន្តិសុខព័ត៌មាន ដោយការពារព័ត៌មានផ្ទាល់ខ្លួន ឯកជនភាព និងព័ត៌មានសាជីវកម្មសម្ងាត់ផ្សេងទៀត ដើម្បីប្រាកដថា អ្នកប្រើប្រាស់ទាំងអស់មានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលបានផ្ញើទិន្ន័យទៅកាន់ភ្នាក់ងារបម្រើសេវាសាធារណៈ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន BBC ចុះផ្សាយឡើងវិញថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here