ក្រុមហេគឃ័រគាំទ្រដោយរុស្ស៊ី Killnet វាយប្រហារកំណត់គោលដៅលើមជ្ឈមណ្ឌល Latvia

0

ក្រុមហេគឃ័រដែលគេជឿថា មានប្រភពមកពីប្រទេសរុស្ស៊ីបានវាយប្រហារកំណត់គោលដៅលើវេបសាយរដ្ឋាភិបាលលីទុយអានី។ ប្រតិបត្តិការនោះមានឈ្មោះថា ក្រុមហេគឃ័រ Killnet ដែលជាការវាយប្រហារតាមអ៊ីនធឺណេតមួយនៅមជ្ឈមណ្ឌលផ្សាយ Latvian រយៈពេល 12 ម៉ោងចុងក្រោយ។

ដោយផ្អែកលើសារវីដេអូដែលបានបង្ហោះនៅក្នុងក្រុមតេឡេក្រាម ការវាយប្រហារនោះគឺជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលីទុយអានីលើប្រទេសរុស្ស៊ីបន្ទាប់ពីមានការលុកលុយរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ វេបសាយគោលដៅមួយជាកម្មសិទ្ធរបស់អធិការកិច្ចពន្ធរដ្ឋ (STI) របស់ប្រទេសលីទុយអានី និង B1.lt ដែលជាវេបសាយផ្តល់សេវាកម្មគណនេយ្យ។ បច្ចុប្បន្ន វេបសាយទាំង២នេះត្រូវាបានបិទនៅឡើយ។

គេអះអាងថា ក្រុមហេគឃ័រ Killnet ​បានបិទសេវាកម្មអនឡាញរដ្ឋាភិបាល និងវេបសាយប៉ូលិសផងដែរ។ យ៉ាងណាមិញវេបសាយទាំងពីរត្រូវបានស្រោចស្រង់ឡើងវិញរួចហើយ។ ក្រុមហេគឃ័រនេះហាក់បីដូចជាក្រុមនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតលើប្រទេសរ៉ូម៉ានី ប្រទេសឆែក និងអាប្រទេសល្លឺម៉ង់។

ក្រុមហេគឃ័រ Killnet បានធ្វើសកម្មភាពយ៉ាងសកម្មចាប់តាំងពីឆ្នាំ២០២២ នៅពេលដែលប្រទេសរុស្ស៊ីបានបំពានលើប្រទេសអ៊ុយក្រែន ដោយភ្នាក់ងារ Five Eyes ជាអ្នកចេញសារព្រមានក្រោយពីមានការវាយប្រហារនេះ។តួ​អង្គ​គំរាម​កំហែង​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​រុស្ស៊ី​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ចាប់​តាំង​ពីមាន​ការ​ឈ្លានពានលើប្រទេស​អ៊ុយក្រែន។

ភ្នាក់ងារ និងអាជ្ញាធរសាយប័រនៅជុំវិញពិភពលោកបានស្នើឱ្យមានការពង្រឹងការការពារតាមអ៊ីនធឺណិត និងព្យាយាមកំណត់អត្តសញ្ញាណសកម្មភាពព្យាបាទ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here