យុទ្ធនាការមេរោគ Roaming Mantis កំណត់គោលដៅលើអ្នកប្រើប្រាស់ Android និង iOS នៅប្រទេសបារាំង

0

បច្ចុប្បន្ននេះ យុទ្ធនាការមេរោគ Roaming Mantis បានវាយប្រហារកំណត់គោលដៅលើអ្នកប្រើប្រាស់ Android និង iOS នៅក្នុងប្រទេសបារាំង ដោយបានបំពានលើឧបករណ៍ចំនួនរាប់ពាន់គ្រឿង បន្ទាប់ពីបានបង្កបញ្ហាដល់ប្រទេសមួយចំនួនរួចដូចជានៅចក្រភពអង់គ្លេស សហរដ្ឋ
អាមេរិក ប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតនៅក្នុងយុទ្ធនាការមុនៗ។

ចាប់តាំងពីបានធ្វើសកម្មភាពនៅឆ្នាំ២០១៨ យុទ្ធនាការនេះគឺជាតួអង្គគម្រាមកំហែងផ្នែកហិរញ្ញវត្ថុ ហើយបាន និងកំពុងកំណត់ដៅនៅតាមបណ្តាប្រទេសអឺរ៉ុបតាំងពីដើមមក។

បើទោះបីជាចំនួនអ្នករងផលប៉ះពាល់មិនទាន់ដឹងពិតប្រាកដ អ្នកស្រាវជ្រាវបានអះអាងថា អាសយដ្ឋាន IP ផ្សេងៗគ្នាច្រើនជាង៩០ពាន់ បានស្នើសុំ XLoader ពីម៉ាស៊ីនមេ C2។ ចំណែកឯអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ក៏គេមិនទាន់ដឹងច្បាស់ពីចំនួនអ្នកដែលរងផលប៉ះពាល់ពីផេចនៃយុទ្ធនាការរបស់មេរោគ Roaming Mantis នោះដែរ ហើយផលប៉ះពាល់អាចដូចគ្នា ឬខ្ពស់ជាងនេះ។

សរុបសេចក្តីមក យុទ្ធនាការមេរោគ Roaming Mantis នៅតែបន្តផ្សព្វផ្សាយពាសពេញអឺរ៉ុបដោយប្រទេសបារាំងគឺជាគោលដៅថ្មីរបស់ពួកគេ។​ អ្នកជំនាញបានផ្តល់អនុសាសន៍ដល់អ្នកប្រើប្រាស់ស្មាតហ្វូន​ឱ្យមានការប្រុងប្រយ័ត្ននៅពេលពួកគេទទួលបានសារជូន SMS ដើម្បីដំឡើងកម្មវិធី។ លើសពីនេះ មុននឹងដំឡើងកម្មវិធី អ្នកប្រើប្រាស់ត្រូវតែផ្ទៀងផ្ទាត់ភាពស្របច្បាប់របស់កម្មវិធីជាមុនសិន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware.com ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here