មេរោគ CosmicStrand ត្រូវបានរកឃើញនៅលើផលិតផល ASUS និងបន្ទះ Gigabyte Motherboards

0

អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន​ Kaspersky បានរកឃើញថា មេរោគ CosmicStrand ដែលជាកំណែថ្មី UEFI rootkit មានភាពពេញនិយមនៅក្នុងចំណោមក្រុមហេគឃ័រ ដែលនិយាយភាសាចិន។ តួអង្គគំរាមកំហែងបានប្រើប្រាស់មេរោគបែបនេះតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដើម្បីកំណត់គោលដៅលើជនរងគ្រោះនៅក្នុងប្រទេសវៀតណាម ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី។

មេរោគ CosmicStrand ត្រូវបានរកឃើញនៅលើម៉ាស៊ីនរបស់ផលិតផល ASUS និងបន្ទះ Gigabyte motherboards។ យ៉ាងណាមិញ អ្នកស្រាវជ្រាវមិនប្រាកដច្បាស់ទេថា តើអ្នកវាយប្រហារចូលប្រើម៉ាស៊ីនគោលដៅដំបូងដោយរបៀបណា។

គួររំលឹកផងដែរថា មេរោគ CosmicStrand  គឺជាប្រភេទ UEFI rootkit ដែលត្រូវបានរកឃើញនៅឆ្នាំនេះ ក្រោយពីបានរកឃើញ​មេរោគ MoonBounce នៅខែមករា ឆ្នាំ២០២២៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here