មេរោគ Global កើនឡើងច្រើនជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ

0

ក្រុមហ៊ុន SonicWall បញ្ចេញបច្ចុប្បន្នភាពពាក់កណ្តាលឆ្នាំលើកដំបូងរបស់ខ្លួននៅលើទំព័រ 2022 Cyber Threat report ដោយផ្អែកតាមការវិភាគនៃឧបករណ៍ចាប់សញ្ញាសុវត្ថិភាពចំនួនមួយលាននៅទូទាំងប្រទេសចំនួន ២០០ប្រទេស ជាមួយនឹងប្រភពភាគគីទី៣ជាច្រើនទៀត។

ក្រុមហ៊ុន SonicWall បានធ្វើកំណត់ត្រាមេរោគចំនួន ២,៨ពាន់លានមេរោគដែលបានវាយប្រហារលើទូទាំងពិភពលោក នៅឆមាសទី១ នៃឆ្នាំ២០២២ ដោយសម្គាល់ឃើញថាវាកើនឡើង ១១ភាគរយបើប្រៀបធៀបទៅឆ្នាំ២០១១។ ចំនួននេះ បើគិតជាមធ្យមស្មើការប៉ុនប៉ងរបស់មេរោគចំនួន ៨២៤០ដងក្នុងមួយគោលដៅ។ នេះ​ជា​ការ​កើន​ឡើង​ដំបូង​គេ​បង្អស់​ក្នុង​រយៈ​ពេល​បី​ឆ្នាំមកនេះ។ មេរោគកើនឡើងជាសាកលលើឧករណ៍ IoT ចំនួន ៧៧ភាគរយ និងមេរោគ cryptojacking​ កើនឡើង ៣០ភាគរយ។​ ការកើនឡើងដ៏សំខាន់នៃបរិមាណ ១៣២ភាគរយត្រូវបានសន្មតថាជាការកើនឡើងនៃការគំរាមកំហែងដែលបានអ៊ិនគ្រីប ដែលគេចពីការរកឃើញ។ អ្នកស្រាវជ្រាវបានសង្កេតឃើញកំណែមេរោគ ២៧០ ឬ២៨០ ដែលមិនធ្លាប់ឃើញពីមុនមក ដោយវាមានកំណើន ៤៥ភាគរយនៅឆ្នាំ២០២១។

គួររំលឹកថា ក្រុមហ៊ុន Kaspersky បានរកឃើញកំណែមេរោគ UEFI rootkit ប្រភេទ CosmicStrand ដែលត្រូវបានប្រើដោយក្រុមហេគឃ័រចិន។​ មេរោគនោះត្រូវបានរកឃើញនៅលើបន្ទះ ASUS និង Gigabyte។ បច្ចុប្បន្នមេរោគ QBot អាចប្រើម៉ាស៊ីនគិតលេខនៅលើប្រព័ន្ធប្រតិបត្តិការ Windows 7 ដោយបានក្លែងបន្លំធ្វើជាកម្មវិធីស្របច្បាប់។ ចំណែកមេរោគ Linux ដែលស្គាល់ថាជា Lightning Framework ត្រូវបានគេរកឃើញ។ មេរោគនោះអាចប្រើទ្វាក្រោយរបស់ឧបករណ៍ដើម្បីប្រើប្រាស់ SSH និងពង្រាយ rootkits ជាច្រើនប្រភេទ។

យ៉ាងណាមិញ ការគំរាមកំហែងមេរោគគឺជាបញ្ហានៅទូទាំងពិភពលោក ហើយមិនមានឧស្សាហកម្មណាដែលមានសុវត្ថិភាពពីវានោះទេ។ ដូច្នេះ វិធានការសន្តិសុខសកម្មគួរតែត្រូវបានអនុវត្ត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here