កម្មវិធី Android មួយចំនួនចែកចាយ Adware និងមេរោគផ្សេងទៀត

0

កម្មវិធី Android មានមេរោគមួយចំនួន ដែលមានផ្ទុក Adware និងកូដមេរោគផ្សេងទៀតត្រូវបានរកឃើញនៅក្នុង Google Play Store។ កម្មវិធីមេរោគនោះទទួលបានការដំឡើងប្រមាណជា ១០លានដង នៅលើឧបករណ៍ Android ផ្សេងគ្នា។

អ្នកស្រាវជ្រាវមកពី Dr. Web បានរកឃើញកម្មវិធីមានមេរោគមួយចំនួនដែលបន្លំធ្វើជាកម្មវិធីកែរូបថត ក្តារចុច ប្រព័ន្ធពង្រួម និងកម្មវិធីប្តូររូបលើអេក្រង់ នៅលើកម្មវិធី Google Play Store។ កម្មវិធីទាំងនោះជំរុញការផ្សាយពាណិជ្ជកម្មដែលរំខាន ​បន្ទាប់មកភ្ជាប់អ្នកប្រើប្រាស់ទៅទិញសេវាកម្មពិសេស និងលួចគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រោយពីបានដំឡើងកម្មវិធីទាំង នោះរួចហើយ កម្មវិធីបានស្នើសុំសិទ្ធ window ត្រួតគ្នា​ និងបានបន្ថែមទៅក្នុងបញ្ជីបដិសេធរបស់កម្មវិធីសន្សំថ្ម។ រូបតំណាងកម្មវិធីនៅតែលាក់ពីថតកម្មវិធី ឬត្រូវបានជំនួសដោយសមាសធាតុប្រព័ន្ធស្នូលដូចជា កញ្ចប់ឧបករណ៍ស៊ីម (SIM Toolkit)។

កម្មវិធី adware ដែលមានឈ្មោះថា Neon Theme Keyboard នៅតែមានលើ Play Store។ វាទទួលបានការទាញយកច្រើនជាង ១លានដង បើទោះបីជាវាទទួលបានការដាក់ពិន្ទុផ្ការ ១,៨ និងមានមតិរិះគន់ជាច្រើនក៏ដោយ។

សរុបមក កម្មវិធី Android មានមេរោគកាន់តែមានសមត្ថភាពទំនើបជាងមុនដើម្បីគេចផុតពីប្រព័ន្ធសុវត្ថិភាពរបស់ Play Store និងបន្តនៅក្នុងបណ្តាញអស់រយៈពេលជាច្រើនខែ។ ដូច្នេះ សូមផ្ទៀងផ្ទាត់កម្មវិធីជាមុនដោយពិនិត្យមើលការវាយតម្លៃរបស់អ្នកប្រើប្រាស់ និងការវាយតម្លៃផ្សេងទៀត ចូលមើលគេហទំព័ររបស់អ្នកអភិវឌ្ឍន៍នៅពេលដែលមិនប្រាកដ ហើយសំខាន់បំផុតគឺត្រូវដឹងពីការអនុញ្ញាតដែលបានស្នើសុំ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here