Browser Extensions មានមេរោគកំណត់គោលដៅលើអ្នកប្រើប្រាស់ច្រើនជាង ៧លាននាក់

0

នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អ្នកប្រើប្រាស់ច្រើនជាង៧លាននាក់បានព្យាយាមដំឡើងកម្មវិធីរុករកតាមអ៊ីនធឺណិត (browser extensions) មានមេរោគនៅលើប្រព័ន្ធរបស់ពួកគេ។ ខណៈពេលដែល extension ទាំងនេះភាគច្រើនត្រូវបានប្រើប្រាស់ដោយតួអង្គគំរាមកំហែងជា Adware ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់។ គោលបំណងនៃ extension របស់មេរោគនោះមានចំនួន២ធំៗដូចជា ឃ្លាំមើលសកម្មភាពរុករក និងការផ្សព្វផ្សាយតំណភ្ជាប់លីង (links)។

ក្រុមហ៊ុន Kaspersky បានប្រមូលទិន្នន័យបថម ដែលត្រូវបានប្រើដើម្បីធ្វើការសន្និដ្ឋាននេះដោយផ្អែកលើការវិភាគរបស់ខ្លួន។ ក្នុងអំឡុងពេលត្រីមាសទី១ នៃឆ្នាំ២០២២ extension មានមេរោគច្រើនជាង ១ ៣០០ ០០០ ត្រូវបានប្រើប្រាស់ ដែលវាជាចំនួនកើនឡើងបើសិនជាធៀបទៅនឹងតួលេខកាលពីឆ្នាំមុន។

ដើម្បីការពារកម្មវិធីរុករករបស់អ្នកពីការឆ្លងមេរោគ Adware សូមអនុវត្តតាមវិធានការណ៍មួយចំនួនខាងក្រោម៖
⦁ ចូលទៅកាន់ហាងគេហទំព័រផ្លូវការនៃកម្មវិធីរុករករបស់អ្នកដើម្បីទាញយកកម្មវិធី extension ផ្លូវការ
⦁ វិភាគមតិយោបល់ដែលធ្វើឡើងដោយអ្នកប្រើប្រាស់
⦁ វិភាគការវាយតម្លៃឱ្យបានត្រឹមត្រូវ
⦁ ត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍ ឬអ្នកបោះពុម្ពផ្សាយមានកំណត់ត្រាត្រឹមត្រូវ
⦁ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យគោលការណ៍ឯកជនភាពរបស់ពួកគេ និងរបៀបដែលពួកគេប្រមូលទិន្នន័យ
⦁ សូមប្រើ extension ចំនួនតិចបំផុត
⦁ ត្រូវប្រាកដថា extensions ដែលបានដំឡើងត្រូវបានពិនិត្យតាមកាលកំណត់៕

ប្រែសម្រួល៖ប៉ោក​ លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here