មេរោគនៅលើឧបករណ៍ Android វាយប្រហារលើកម្មវិធី WhatsApp និងកម្មវិធី WhatsApp Business

0

អ្នកស្រាវជ្រាវសុវត្ថិភាពមកពីក្រុមហ៊ុន Doctor Web បានរកឃើញទ្វាក្រោយ (backdoors) នៅក្នុងផ្នែកមួយនៃប្រព័ន្ធរបស់ឧបករណ៍ Android ដែលបានវាយប្រហារកំណត់គោលដៅទៅលើកម្មវិធីផ្ញើសារ WhatsApp និងកម្មវិធី WhatsApp Business។ មេរោគនោះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើសកម្មភាពព្យាបាទផ្សេងៗ។

នៅក្នុងករណីនេះ ឧបករណ៍ដែលរងផលប៉ះពាល់ត្រូវបានអះអាងថា មានកំណែ Android OS ទំនើប និងសុវត្ថិភាព ត្រូវបានដំឡើងនៅលើឧបករណ៍ទាំងនោះ។ អ្នកជំនាញនិយាយថា ឧករណ៍ទាំងនោះពឹងផ្អែកលើកំណែដែលលែងប្រើដែលទទួលរងនូវភាពងាយរងគ្រោះជាច្រើន។

កាលពីខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន Doctor Web បានដឹងអំពីយុទ្ធនាការមេរោគនេះ ប៉ុន្តែ ដឹងបន្ទាប់ពីអ្នកប្រើប្រាស់ជាច្រើនបានទាក់ទងក្រុមហ៊ុនដើម្បីរាយការណ៍អំពីសកម្មភាពគួរឱ្យសង្ស័យនៅលើឧបករណ៍ Android របស់ពួកគេ។ ក្រុមហ៊ុន Doctor Web បានបញ្ជាក់ឱ្យដឹងថា ឧបករណ៍ដែលរងការវាយប្រហារសុទ្ធតែជាប្រភេទឧបករណ៍ម៉ូដែល ល្បីៗដែលមានដូចជា៖ ម៉ូដែល P48pro ម៉ូដែល radmi note 8 ម៉ូដែល Note30u និងម៉ូដែល Mate40។

ក្រុមហ៊ុន Dr.Web Security Space បានរកឃើញមេរោគនៅលើឧបករណ៍ Android ដោយជោគជ័យ ហើយ (ប្រសិនបើការចូលប្រើជា root ) មានការកម្ចាត់មេរោគ Trojan ដែលបានពិពណ៌នាខាងលើ រួមទាំងធ្វើការជួសជុលឧបករណ៍ដែលមានមេរោគទាំងនោះផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here