យុទ្ធនាការ Crypto Miner របស់ក្រុម Nitrokod ក្លែងបន្លំជាកម្មវិធីឥតគិតថ្លៃ

0

យុទ្ធនាការ cryptomining មានប្រភពមកពីប្រទេសតួកគី បានចម្លងមេរោគទៅលើប្រព័ន្ធច្រើនជាង ១១ប្រទេស ដោយផ្តល់កម្មវិធីល្បីល្បាញសម្រាប់កុំព្យូរទ័រលើតុ។ អ្នកវាយប្រហារនៅពីក្រោយយុទ្ធនាការនោះគឺជាក្រុម Nitrokod។

អ្នកស្រាវជ្រាវបានរកឃើញយុទ្ធនាការនោះថា មានដំណើរការចាប់តាំងពីឆ្នាំ២០១៩ ដោយវាបានចែកចាយតាមរយៈ កម្មវិធីបកប្រែតាមហ្គូហ្គល (Google Translate) និងបានចម្លងមេរោគទៅជនរងគ្រោះរហូតដល់ ១១១ ០០០នាក់ នៅក្នុងប្រទេសចំនួន១១ប្រទេស។ ប្រទេសទាំងនោះមានដូចជា ចក្រភពអង់គ្លេស ប្រទេសស្រីលង្កា សហរដ្ឋអាមេរិក ប្រទេសក្រិក ប្រទេសអូស្ត្រាលី ប្រទេសតួកគី ប្រទេសស៊ីប ប្រទេសម៉ុងហ្គោលី ប្រទេសប៉ូឡូញនិងប្រទេសអាល្លឺម៉ង់។

ក្រុមហេគឃ័របានផ្តល់កម្មវិធីក្លែងក្លាយសម្រាប់កុំព្យូទ័រលើតុ ដែលមិនមែនជាកំណែកម្មវិធីផ្លូវការ។ កម្មវិធីទាំងនោះរាប់បញ្ចូលទាំងកម្មវិធី YouTube Music កម្មវិធី Yandex Translate និងកម្មវិធី Microsoft Translate។

ជាចុងក្រោយ ដើម្បីការពារខ្លួនពីការវាយប្រហារ អ្នកប្រើប្រាស់ត្រូវ៖
1-ចៀសវាងកុំទាញយកកម្មវិធីដែលផ្តល់ឱ្យប្រើដោយឥតគិតថ្លៃពីប្រភពដែលមិនស្គាល់ច្បាស់ 2-ប្រភពទាញយកត្រូវតែទុកចិត្តបានដើម្បីចៀសវាងហានិភ័យណាមួយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here