ក្រុមហេគឃ័រ APT42 ទទួលខុសត្រូវចំពោះការវាយប្រហារ ៣០ករណី

0

ក្រុមហេគឃ័រ APT42 ដែលទទួលបានការឧបត្ថម្ភពីប្រទេសអ៊ីរ៉ង់ មានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារតាមអ៊ីនធឺណិតច្រើនជាង ៣០ករណី ដោយកំណត់គោលដៅលើបុគ្គល និងស្ថាប័នានា ជាមួយនឹងយុទ្ធសាស្ត្រសំខាន់សម្រាប់ប្រទេសទាំងនោះកាលពីឆ្នាំ២០១៥។ នៅក្នុងចំណោមប្រទេសគោលដៅ មានប្រទេសមួយចំនួនដូចជាប្រទេសអូស្ត្រាលី ប្រទេសអ៊ឺរ៉ុប ប្រទេសនៅមជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក។
 
យោងតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវ ក្រុម​គំរាមកំហែង​នេះបាន​ធ្វើ​ប្រតិបត្តិការ​ជាក្រុម​ប្រមូល កិច្ចការចារកិច្ច​របស់​អង្គភាព​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) និង​ចែករំលែកទិន្ន័យគ្នា​ជាមួយក្រុមហេគឃ័រ APT35។ ក្រុម APT មានគោលដៅវាយប្រហារលើ អង្គការមិនរកប្រាក់ចំណេញ វិស័យអប់រំ រដ្ឋាភិបាល ការថែទាំសុខភាព ផ្លូវច្បាប់ ការផលិត ប្រព័ន្ធផ្សព្វផ្សាយ និងឱសថ។

ដើម្បីការពារខ្លួនពីការវាយប្រហារទាំងនេះ អង្គភាពនានាត្រូវតែទិដ្ឋភាពសំខាន់ៗទាំងអស់ទាក់ទងទៅនឹងការគំរាមកំហែង ហើយអ្នកវិភាគសុវត្ថិភាពរបស់ពួកគេ គួរតែស៊ើបការណ៍លើការគំរាមកំហែងនានាដើម្បីកំណត់អត្តសញ្ញាណយ៉ាងសកម្ម និងកាត់បន្ថយហានិភ័យនានា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here