ក្រុមអ្នកក្លែងបន្លំ (Phishing actors) បានបំពានទៅលើមុខងារ LinkedIn’s Smart Link ដោយធ្វើការ bypass ទៅលើសុវត្ថិភាពនៃ email ហើយបានរុញអ្នកប្រើប្រាស់ជាគោលដៅទៅកាន់ phishing pagesដើម្បីលួចព័ត៌មាននៃការទូទាត់ប្រាក់។ Smart Link គឺជាមុខងារមួយសម្រាប់អ្នកប្រើប្រាស់ LinkedIn Sales Navigator និង Enterprise users ដែលអនុញ្ញាតអោយពួកគេអាចភ្ជាប់នូវឯកសារចំនួន 15 នៅក្នុង link តែមួយបាន។
Smart Link ក៏ផ្តល់អោយអ្នកពាក់ព័ន្ធផ្នែកទីផ្សារធ្វើការវិភាគ និងបង្កើតនូវរបាយការណ៍ជាច្រើនពាក់ព័ន្ធទៅនឹងអ្នកប្រើប្រាស់ដែលបានចូលទស្សនានៅក្នុង shared content និងរយៈពេលផងដែរ។ អ្នកក្លែងបន្លំ (phishing actors) មិនត្រឹមតែប្រើប្រា់សនូវ Smart Link ក្នុងការ bypass ទៅលើសុវត្ថិភាព email នោះទេ ប៉ុន្តែវាក៏មានការប៉ះពាល់ទៅលើប្រសិទ្ធិភាពនៃ campaigns របស់ពួកគេផងដែរ។
សម្រាប់និន្នាការបំពានដោយការក្លែងបន្លំ phishing នៅលើ Smart Link នេះគឺរកឃើញដោយក្រុមអ្នកវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន Cofense ដែលធ្វើការមើលទៅលើ campaigns ជាច្រើនរបស់អ្នកប្រើប្រាស់ចេញពីប្រទេសស្លូវ៉ាគី។ ក្រុមហ៊ុន LinkedIn បញ្ជាក់ថា ក្រុមការងារខាងក្នុងរបស់ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះតាមរយៈការក្លែងបន្លំ phishing ។ សូមអ្នកប្រើប្រាស់ទាំងអស់ប្រើនូវការផ្ទៀងផ្ទាត់ 2 កត្តា និងអានទម្រង់សារក្លែងបន្លំ phishing នៅក្នុង Help Center ៕