ប្រព័ន្ធប្រតិបត្តិការ Windows 11 ធ្វើការព្រមាននៅពេលដែលអ្នកវាយលេខសម្ងាត់របស់អ្នកនៅក្នុង Notepad ឬវេបសាយ

0

សម្រាប់ Windows 11 22H2 នេះបានដាក់អោយប្រើប្រាស់ហើយជាមួយនឹងមុខងារសុវត្ថិភាពថ្មីដែលមានឈ្មោះហៅថា Enhanced Phishing Protection ដែលវាធ្វើការព្រមានអ្នកប្រើប្រាស់នៅពេលដែលគេវាយបញ្ចូលនូវ Windows password ចូលទៅក្នុងកម្មវិធី Apps ឬនៅលើវេបសាយដែលមិនមានសុវត្ថិភាពនោះ។ ព័ត៌មាននៃ Windows login គឺពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់ហេគឃ័រដោយសារតែពួកគេអាចហេគចូលទៅក្នុងបណ្តាញ networks បានដើម្បីលួចទិន្នន័យ ឬការវាយប្រហារដោយមេរោគ ransomware ។

អ្នកប្រើប្រាស់ជាច្រើនបានរក្សាទុកនូវ passwords នៅក្នុងកម្មវិធី Apps ដែលមិនមានសុវត្ថិភាពដូចជា word processors, text editors និង spreadsheets ។ ពេលខ្លះ គ្រាន់តែអ្នកប្រើប្រាស់វាយនូវលេខសម្ងាត់ password នៅក្នុងទម្រង់នៃ phishing login form នោះ ហេគឃ័រអាចលួចបានភ្លាម។

ដើម្បីការពារសុវត្ថិភាពទៅលើរឿងនេះ ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញនូវមុខងារថ្មីហៅថា ‘Enhanced Phishing Protection’ ដែលធ្វើការព្រមានអ្នកប្រើប្រាស់នៅពេលដែលពួកគេវាយបញ្ចូលនូវ Windows password នៅលើវេបសាយ ឬ App ដែលមិនមានសុវត្ថិភាពដូចជានៅក្នុង Notepad, Wordpad ឬ Microsoft 365 apps ។

ដើម្បីទទួលបាននូវការព្រមានពីក្រុមហ៊ុន Microsoft សូមចូលទៅកាន់ Start > Settings > Privacy & security > Windows Security > App & browser control > Reputation-based protection settings ។ នៅក្នុង  Phishing protection section អ្នកនឹងឃើញនូវ options ថ្មីចំនួន 2 គឺ ‘Warn me about password reuse’ ​និង  ‘Warn me about unsafe password storage’ ។ ជាចុងក្រោយ សូមធ្វើបច្ចុប្បន្នភាពនៅលើ​ប្រព័ន្ធប្រតិបត្តិការ Windows 11 របស់អ្នក និងជៀសវាងការរក្សាទុកនូវ passwords នៅក្នុង files ដែលមិនមានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here