ក្រុមហេគឃ័រដែលមានឈ្មោះហៅថា ‘Metador’ បានសម្ងំលាក់ខ្លួននៅក្នុងស្ថាប័នទូរគមនាគមន៍ ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត (ISPs) និងសាកលវិទ្យាល័យជាច្រើនអស់រយៈពេលប្រហែលជា 2 ឆ្នាំ។ ក្រុមហេគឃ័រ Metador នេះមានគោលដៅវាយប្រហារទៅលើស្ថាប័នជាច្រើននៅក្នុងមជ្ឈឹមបូព៌ា និងអាហ្រ្វិក ហើយគោលដៅរបស់ពួកគេគឺធ្វើចារកម្មរយៈពេលវែង។
ក្រុមហេគឃ័រនេះប្រើប្រាស់នូវមេរោគ Windows-based malware ដើម្បីធ្វើការសម្ងំលាក់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវនៅក្នុងក្រុមហ៊ុន SentinelLabs រកឃើញការវាយប្រហាររបស់ក្រុមហេគឃ័រ Metador នេះនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងមជ្ឈឹមបូព៌ា ហើយវាក៏មានការបំពានពីក្រុមហេគឃ័រជាច្រើនទៀតមកពីប្រទេសចិន និងអ៊ីរ៉ង់ដូចជា Moshen Dragon និង MuddyWater ផងដែរ។
SentinelLabs កត់សម្គាល់នៅក្នុងរបាយការណ៍របស់ពួកគេថា Metador គឺប្រើប្រាស់នូវមេរោគ Windows-based malware frameworks ដែលមានឈ្មោះហៅថា ‘metaMain’ និង ‘Mafalda’ ដែលដំណើរការនៅក្នុង system memory ៕