មេរោគ LockBit បែកធ្លាយតាមអនឡាញ ដោយសាតែអ្នកអភិវឌ្ឍកម្មវិធីខឹងសម្បាម្នាក់

0

មេរោគ LockBit បានបែកធ្លាយតាមអនឡាញ ដោយគេចោទថា ការបែកធ្លាយនោះគឺជាសកម្មភាពរបស់អ្នកអភិវឌ្ឍន៍កម្មវិធីដែលខឹងសម្បាម្នាក់។ គេសង្ស័យថា វាអាចជាមនុស្ស ០២នាក់ផ្សេងគ្នា ឬក៏ជាមនុស្សតែមួយ ដែលបានបញ្ចេញមេរោគ LockBit កំណែ ៣.០ នៅលើបណ្តាញសង្គម Twitter។

មេរោគ LockBit បានបែកធ្លាយលើគណនី Ali Qushji (@ali_qushji) និងត្រូវបានចែកចាយបន្តនៅលើគណនី protonleaks1 កាលពីថ្ងៃទី១០ ខែកញ្ញា។​

យ៉ាងណាមិញ ការបែកធ្លាយកាលពីពេលថ្មីៗនេះ គឺជាបញ្ហាសម្រាប់សហគមន៍សន្តិសុខ។ ដូច្នេះហើយ ដើម្បីចៀសផុតពីការវាយប្រហារប្រភេទនេះ អង្គភាពនានាត្រូវវិនិយោគឱ្យបានច្រើនលើវិធានការណ៍សន្តិសុខសាយប័រ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here