ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែធ្វើការអាប់ដេតនៅលើកម្មវិធី Microsoft Defender សម្រាប់កម្មវិធី Office 365 ដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់កម្មវិធី Microsoft Teams អាចធ្វើការជូនដំណឹងទៅកាន់ក្រុមការងារសុវត្ថិភាពនៅក្នុងស្ថាប័នរបស់ពួកគេបាន។
នៅក្នុង Microsoft Defender សម្រាប់ Office 365 ( កាលពីមុនមានឈ្មោះហៅថា Office 365 Advanced Threat Protection ឬ Office 365 ATP) អាចធ្វើការការពារទៅលើស្ថាប័នជាច្រើនចេញពីការគំរាមកំហែងជាច្រើនចេញពី email messages, links និង collaboration tools ផងដែរ។ មុខងារនេះមានគោលដៅក្នុងការអនុញ្ញាតអោយ admins អាចធ្វើការ filter ទៅលើសារ messages ណាដែលមានគ្រោះថ្នាក់ដែលមានគោលដៅវាយប្រហារទៅលើបុគ្គលិកជាច្រើនជាមួយនឹងវេបសាយ phishing websites ។
ក្រុមហ៊ុន Microsoft ធ្វើការពន្យល់នៅលើ Microsoft 365 roadmap ថា “អ្នកប្រើប្រាស់នឹងអាចធ្វើការរាយការណ៍សម្រាប់សារ messages ដែលសង្ស័យនេះនៅលើកម្មវិធី Microsoft Teams បានហើយវាជួយអោយស្ថាប័នការពារខ្លួនពីការវាយប្រហារបានតាមរយៈ Microsoft Teams នេះ។” ក្រុមហ៊ុន Redmond ក៏ធ្វើការនៅក្នុងការអាប់ដេតទៅលើ Defender សម្រាប់ Office 365’s Submissions នេះដែលមានភ្ជាប់នូវ tabs សម្រាប់ Phish, Spam (Junk) និងជាច្រើនទៀត។ មុខងារថ្មីនេះអាចនឹងរួចរាល់នៅចុងខែមករាឆ្នា 2023 នេះសម្រាប់ Desktop និង web clients នៅជុំវិញពិភពលោក៕