មេរោគ Android spyware ដែលមានឈ្មោះហៅថា ‘RatMilad’ ត្រូវគេរកឃើញថាមានគោលដៅក្នុងការវាយប្រហារទៅលើស្មាតហ្វូនជាច្រើននៅក្នុងប្រទេសមជ្ឈឹមបូព៌ា ហើយមេរោគនេះត្រូវបានប្រើប្រាស់ដើម្បីធ្វើចារកម្មទៅលើជនរងគ្រោះ និងលួចទិន្នន័យ។ មេរោគRatMilad spyware ត្រូវបានរកឃើញដោយក្រុមហ៊ុនសុវត្ថិភាព Zimperium ដែលបានព្រមានថា មេរោគ malware អាចប្រើប្រាស់នៅក្នុងយុទ្ធនាការចារកម្មតាមប្រព័ន្ធសាយប័រ ការជម្រិតទារប្រាក់ ឬការលបស្តាប់ការសន្ទនាចេញពីស្មាតហ្វូនរបស់ជនរងគ្រោះថែមទៀត។
របាយការណ៍មួយចេញពី Zimperium Labs ទម្លាយថា “ស្រដៀងគ្នាទៅនឹងមេរោគ spyware នៅលើទូរស័ព្ទដែលយើងធ្លាប់បានឃើញនោះ ទិន្នន័យដែលលួចបានចេញពីស្មាតហ្វូននេះអាចប្រើប្រាស់សម្រាប់ចូលទៅក្នុងប្រព័ន្ធ systems, blackmail ទៅលើជនរងគ្រោះ និងជាច្រើនទៀត។ មេរោគនេះអាចទាញនូវទិន្នន័យរបស់ជនរងគ្រោះ និងសកម្មភាពមិនប្រក្រតីជាច្រើនទៀត។”
មេរោគ spyware នេះត្រូវបានចែកចាយតាមរយៈ virtual number generator ក្លែងបន្លំមួយដែលប្រើប្រាស់សម្រាប់ activate ទៅលើគណនី social media accounts ដែលមានឈ្មោះហៅថា”NumRent” ។ ការចែកចាយទៅលើមេរោគនេះគឺតាមរយៈ Telegram ផងដែរ។ វាត្រូវបានចែកចាយតាមរយៈ URLs ដែលចែករំលែកនៅលើ Telegram ឬបណ្តាញសង្គម social media ជាច្រើនទៀត។
ជារួម ដើម្បីការពារខ្លួនអ្នកចេញពីមេរោគ Android spyware នេះ សូមកុំដោនឡូតនូវកម្មវិធី Apps ណាមួយក្រៅពី Google Play Store សូមធ្វើការស្កេនកម្មវិធី APKs នេះជាមួយនឹងកម្មវិធីកម្ចាត់មេរោគ និងប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានការស្នើសុំសិទ្ធិណាមួយនៅពេលតម្លើងចូលទៅក្នុងស្មាតហ្វូនរបស់អ្នកនោះ៕