ប៉ូលិសចាប់ខ្លួនក្មេងជំទង់ម្នាក់ពីបទប្រើប្រាស់ទិន្នន័យ Optus ដែលលេចធ្លាយដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ

0

ប៉ូលិសសហព័ន្ធរបស់ប្រទេសរុស្សី (AFP) បានចាប់ខ្លួនបុរសជំទង់វ័យ 19 ឆ្នាំម្នាក់នៅក្នុងទីក្រុងស៊ីដនីដោយសារតែជននេះបានប្រើប្រាស់នូវទិន្នន័យដែលបែកធ្លាយរបស់ Optus ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ។ កាលពីខែមុននេះ វាមានការទម្លាយទិន្នន័យរបស់ជនរងគ្រោះចំនួន 10,200 របស់ Optus ហើយក្រុមហេគឃ័រក៏បានទាក់ទងទៅកាន់ជនរងគ្រោះជាច្រើនតាមរយៈសារ SMS ដើម្បីគំរាមកំហែងថា ទិន្នន័យរបស់ពួកគេអាចលក់ទៅកាន់ហេគឃ័រផ្សេងទៀតទាល់តែជនរងគ្រោះបង់ប្រាក់ចំនួន AUD 2,000 ($1,300) នៅក្នុងពេល 2 ថ្ងៃប៉ុណ្ណោះ។

ជនបោកប្រាស់នេះប្រប្រាស់នូវគណនីរបស់ធនាគារអូស្រា្តលី (Commonwealth Bank of Australia) ដើម្បីទទួលនូវប្រាក់លោះពីជនរងគ្រោះ។ AFP បានកំណត់អត្តសញ្ញាណទៅលើគណនីនេះ និងទទួលបាននូវព័ត៌មានធនាគារអំពីអ្នកគ្រប់គ្រងគណនីនេះផងដែរ។ តាមការបញ្ជាក់របស់  AFP អោយដឹងថា ប៉ូលិសបានចាប់ខ្លួនបុរសវ័យក្មេងម្នាក់ដែលបានផ្ញើសារ blackmail ទៅកាន់ជនរងគ្រោះចំនួន 93 នាក់ដែលមានទិន្នន័យបែកធ្លាយរបស់ Optus ។

គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រដែលនៅពីក្រោយការវាយប្រហារទិន្នន័យរបស់ក្រុមហ៊ុន Optus នៅមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែការស៊ើបអង្កេតចេញពី AFP បញ្ជាក់ថានេះគឺជាផ្នែកមួយនៃប្រតិបត្តិការ  “Operation Hurricane” ។​ កាលពី 2 ថ្ងៃមុននេះ ក្រុមហ៊ុន Optus បានធ្វើការអាប់ដេតផងដែរថា ក្នុងចំណោមទិន្នន័យរបស់ខ្លួនចំនួន 9.8 លាននោះ វាមានទិន្នន័យ 2.1 លានដែលមានការបែកធ្លាយពាក់ព័ន្ធទៅនឹងលេខ ID រដ្ឋាភិបាលរបស់ពួកគេ។ ពេលនេះ ជនរងគ្រោះទាំងនេះក៏ទទួលបាននូវ ID ថ្មីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here