ក្រុមហ៊ុន Intel បញ្ជាក់ថា ការលេចធ្លាយ Alder Lake BIOS Source Code គឺជាការពិត

0

ក្រុមហ៊ុនបច្ចេកវិទ្យា Intel បញ្ជាក់ថា ប្រភពកូដ (source code) ដែលបែកធ្លាយរបស់ UEFI BIOS នៃ Alder Lake CPUs គឺជាការពិត ហើយវាក៏បង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិតជាមួយនឹងក្រុមអ្នកស្រាវជ្រាវជាច្រើនទៀត។ Alder Lake គឺជាឈ្មោះនៃបន្ទះឈីប Intel Core processors ជំនាន់ទី 12 េរបស់ក្រុមហ៊ុន Intel ដែលបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ 2021 នេះ។

អ្នកលេង Twitter ម្នាក់ដែលមានឈ្មោះហៅថា ‘freak’ បង្ហោះនូវ links ជាច្រើនដែលគេនិយាយថានេះគឺជា source code សម្រាប់ Intel Alder Lake’s UEFI firmware ហើយគេអះអាងថាវាទម្លាយចេញពី 4chan ។ សម្រាប់ link នេះគឺភ្ជាប់ទៅកាន់ GitHub repository ដែលមានឈ្មោះហៅថា​ ‘ICE_TEA_BIOS’ ដែលធ្វើការ upload ដោយអ្នកប្រើប្រាស់ដែលមានឈ្មោះហៅថា ‘LCFCASD’ ។

នៅក្នុងការបែកធ្លាយនេះគឺមានទំហំ 5.97 GB ដែលមានផ្ទុកនូវ files, source code, private keys, change logs និង compilation tools ។ គួរបញ្ជាក់ផងដែរថា source code នេះគឺមានការអភិវឌ្ឍដោយ Insyde Software Corp ដែលជាក្រុមហ៊ុនអភិវឌ្ឍទៅលើ UEFI system firmware ។ នៅក្នុង source code ដែលបែកធ្លាយនេះគឺមានភ្ជាប់ជាមួយនឹង references ជាច្រើនរបស់ក្រុមហ៊ុន Lenovo ដែលមានកូដសម្រាប់ភ្ជាប់ជាមួយនឹង ‘Lenovo String Service’, ‘Lenovo Secure Suite’ និង ‘Lenovo Cloud Service’ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here