គេហទំព័រព្រលានយន្តហោះជាច្រើនរបស់សហរដ្ឋអាមេរិកត្រូវគាំងដោយការវាយប្រហារ DDoS ដោយក្រុមអ្នកជំនាញហេគឃ័ររបស់រុស្សី

0

ក្រុមអ្នកជំនាញផ្នែកហេគរបស់ប្រទេសរុស្សីដែលមានឈ្មោះហៅថា ‘KillNet’ បានអះអាងថាវាយប្រហារ distributed denial-of-service (DDoS) ទ្រង់ទ្រាយធំទៅលើគេហទំព័រនៃព្រលានយន្តហោះធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិកដែលអតិថិជនមិនអាចចូលទៅប្រើប្រាស់បាននោះទេ។

ការវាយប្រហារ DDoS នេះបានគ្របដណ្តប់ទៅលើម៉ាស៊ីនមេ (servers) ហើយអ្នកធ្វើដំណើរជាច្រើននាក់មិនអាចធ្វើការតភ្ជាប់ និងចូលទៅអាប់ដេតមើលទៅលើតារាងនៃការហោះហើរ ឬកក់សេវាកម្មនៅព្រលានយន្តហោះនោះទេ។ គេហទំព័រព្រលានយន្តហោះដែលមិនអាចចូលទៅប្រើប្រាស់បានមានដូចជា Hartsfield-Jackson Atlanta International Airport (ATL)និង Los Angeles International Airport (LAX) ។

សម្រាប់ព្រលានយន្តហោះជាច្រើនទៀតគឺមាន database connection errors ដែលមាន Chicago O’Hare International Airport (ORD), Orlando International Airport (MCO), Denver International Airport (DIA), Phoenix Sky Harbor International Airport (PHX) ជាមួយនឹងព្រលានយន្តហោះជាច្រើនទៀតនៅក្នុងទីក្រុង Kentucky, Mississippi និង Hawaii ។ គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រ KillNet នេះមានគោលដៅវាយប្រហារទៅលើប្រទេសជាច្រើនដែលឈរនៅខាងអ៊ុយក្រែនដូចជាប្រទេសរ៉ូម៉ានី និងអ៊ីតាលីជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here