កាលពីពេលថ្មីៗនេះ ក្រុមឧក្រិដ្ឋសាយប័របានវាយប្រហារកំណត់គោលដៅលើស្ថាប័នហិរញ្ញវត្ថុដែលមានទីតាំងនៅក្នុងប្រទេសអេហ្ស៊ីប។ ក្រុមនេះបានបញ្ចេញទិន្នន័យការទូទាត់យ៉ាងច្រើនទាក់ទងនឹងអតិថិជនរបស់ធនាគារអេហ្ស៊ីបនៅលើបណ្តាញងងឹត។
ទិន្ន័យដែលបែកធ្លាយមានដូចជា ហ្វាល Excel ដែលមានទិន្ន័យកាតឥនទានប្រមាណជា ១២ ២២៩កាត។ ទិន្ន័យដែលនៅមានសុពលភាពផ្សេងទៀតមានដូចជា ព័ត៌មានលម្អិតដែលមានសុពលភាព អ៊ីម៉េល អាសយដ្ឋានចេញវិក្កយបត្រ ឈ្មោះឬនាមត្រកូល ឈ្មោះធនាគារ និងប្រភេទកាតរបស់អតិថិជនច្រើន ហត្ថលេខានៃស្គ្រីបដែលអាចធ្វើបាន ឬព័ត៌មានផ្សេងទៀតដែលអាចត្រូវបានគេប្រើកំឡុងពេលស្រង់ទិន្នន័យ។ ការលេចធ្លាយនេះមិនមានទិន្នន័យ CVV ឬ Track 2 នោះទេ ប៉ុន្តែវាបានផ្តល់ភស្តុតាងត្រឹមត្រូវអំពីទិន្នន័យដែលស្របច្បាប់។ ក្រុមឧក្រិដ្ឋសាយប័រនេះកំពុងព្យាយាមជំរិតទារប្រាក់ពីអ្នកប្រើប្រាស់ទាំងអស់ដែលរងផលប៉ះពាល់។
ធនាគារដែលរងផលប៉ះពាល់មានដូចជា ធនាគារ Credit Agricole Egypt ធនាគារ National ធនាគារ Bank of Egypt ធនាគារ Banque Misr ធនាគារ HSBC Bank Egypt ធនាគារ Alexbank និងធនាគារ Bank of Alexandria។
នៅចុងក្រោយ អ្នកជំនាញបានព្រមានថា ទិន្នន័យលេចធ្លាយអាចត្រូវបានប្រើសម្រាប់ការលួចអត្តសញ្ញាណ និងការក្លែងបន្លំហិរញ្ញវត្ថុ។ ដូច្នេះហើយ វាជារឿងសំខាន់ក្នុងការធ្វើសកម្មភាព និងចាត់វិធានការឱ្យបានគ្រប់គ្រាន់ ដូចជាការបើកប្រើប្រាស់មុខងារផ្ទៀងផ្ទាត់២កត្តា (2FA) ដើម្បីកាត់បន្ថយហានិភ័យ។ បន្ថែមពីលើនេះ អាជ្ញាធរអនុវត្តច្បាប់កំពុងពិនិត្យមើលហេតុការណ៍នេះបន្តទៀតដើម្បីទទួលបានព័ត៌មានបន្ថែម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២