មេរោគ LockBit ជាមេរោគគំរាមកំហែងជាសកលដែលសកម្មបំផុត

0

នាពេលបច្ចុបន្ននេះ មេរោគគំរាមកំហែងដ៏ពេញនិយម និងស្មុគ្រស្មាញបំផុតមួយគឺ LockBit ដែលជាផ្នែកមួយនៃក្រុម RaaS បានរក្សាជំហររបស់ខ្លួនក្នុងនាមជាមេរោគកំពូលក្នុងការដឹកនាំ ការគំរាមកំហែងនានា(ransomware)។

កំណែមេរោគ LockBit មាន៣ ប្រភេទ ដែលមានដូចជា LockBit 1.0, LockBit 2.0, និង LockBit 3.0 ដែលបានបណ្តាលឱ្យមានការខូចខាត និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលយុទ្ធនាការព្យាបាទរបស់មេរោគទាំងនោះ ហើយពួកវានៅតែបន្តធ្វើដូច្នេះ។

ទាក់ទិនទៅនឹងការវាយប្រហារថ្មីៗ និងចុងក្រោយបំផុត កំណែមេរោគ LockBit បានធ្វើសកម្មភាពមួយចំនួនដូចជា៖
⦁ មេរោគ LockBit បានលួចទិន្នន័យទំហំ 1.4 TB រួមទាំងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់បុគ្គលិក និងអតិថិជន របស់ក្រុមហ៊ុនធានារ៉ាប់រងអង់គ្លេស Kingfisher Insurance ដែលបានបង្ហាញខ្លួននៅលើគេហទំព័រលេចធ្លាយរបស់មេរោគ LockBit ។
⦁ កំណែមេរោគ LockBit 3.0 បានលួចទិន្ន័យពីក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Oomiya និងបានគំរាមកំហែងបញ្ជេញទិន្ន័យទាំងនោះ ប្រសិនបើក្រុមហ៊ុនមិនបង់ប្រាក់លោះតាមការទាមទារ
⦁ កាលពីពេលថ្មីៗនេះផងដែរ កំហុស zero-day ដែលមិនទាន់បានជួសជុល រងការបំពាននៅក្នុងម៉ាស៊ីន ⦁ Microsoft Exchange  ដើម្បីពង្រាយមេរោគ LockBit

សរុបសេចក្តីមក ក្រុមមេរោគ LockBit RaaS បានលេចឡើងជាការគំរាមកំហែងច្រើនករណី។ អ្នកជំនាញជឿថា ក្រុមគម្រាមកំហែងនោះនឹងបន្តកំណត់គោលដៅលើសហគ្រាសនៅជុំវិញពិភពលោក។ យ៉ាងណាមិញ អ្នកជំនាញបានស្នើឱ្យមានការប្រើប្រាស់វិធីសាស្រ្តសកម្មចំពោះប្រព័ន្ធសុវត្ថិភាពដូចជា ការចែករំលែកជាក់ស្តែងពីបញ្ហាដែលបានរកឃើញ និងការទទួលបានដំណឹងដោយផ្ទាល់ទាន់ហេតុការណ៍ពីការគំរាមកំហែងបែបនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here