កាលពីពេលថ្មីៗនេះ ភ្នាក់ងារគំរាមកំហែងបានប្រើប្រាស់វិធីសាស្ត្រថ្មី ដើម្បីលួច និងរកប្រាក់ពីទិន្នន័យក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មថ្មីៗ។ នៅក្នុងយុទ្ធនាការដែលមានឈ្មោះថា Dormant Colors ក្រុមហេគឃ័របានចែកចាយ Extensions របស់កម្មវិធីរុករក ដែលប្រមូលទិន្នន័យ ខណៈដែល Extensions នោះមានការដំឡើងរាប់លាននៅទូទាំងពិភពលោក។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Guardio បង្ហាញថា Dormant Colors មាន extension ចំនួន៣០ផ្សេងៗគ្នានៅលើ Chrome និង Edge។ extension ទាំងនេះផ្តល់ជូននូវជម្រើសប្ដូរពណ៌តាមបំណងនៅលើគេហទំព័រ ហើយត្រូវបានបញ្ជូនទៅម៉ាស៊ីនជនរងគ្រោះដោយគ្មានលេខកូដព្យាបាទដើម្បីគេចពីការរកឃើញ។ នៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័រ ការផ្សាយពាណិជ្ជកម្ម ឬការបញ្ជូនបន្តផ្តល់វីដេអូ ឬការទាញយកដែលបញ្ជូន អ្នកប្រើប្រាស់បន្តទៅកាន់គេហទំព័រមួយផ្សេងទៀត។ គេហទំព័រទាំងនេះជំរុញឱ្យអ្នកប្រើប្រាស់ដំឡើង extension ផ្លាស់ប្តូរពណ៌ដែលមើលទៅគ្មានកំហុស។ extensions ទាំងនោះបានអនុវត្តការងារព្យាបាទជាច្រើនដូចជា ការលួចមើលប្រវត្តិស្វែងរកឬការរុករក ការលួចភ្ជាប់ទំនាក់ទំនង ការបញ្ចូលការផ្សាយពាណិជ្ជកម្មដែលមានគំនិតអាក្រក់នៅក្នុងទំព័រដែលបានចូលមើល និងស្គ្រីបព្យាបាទដែលកំពុងផ្ទុកមេរោគ។
ភ្នាក់ងារគំរាមកំហែងវាយប្រហារកំណត់គោលដៅលើគេហទំព័រមួយចំនួនដូចជា AliExpress, Amazon និងគេហទំព័រយុវជន។ សម្រាប់បញ្ហានេះ ពួកគេអនុវត្តការបោកប្រាស់ផ្សេងៗ ដូចជាការបញ្ជូនបន្តទៅកាន់ទំព័រសេវាកម្មពាក់ព័ន្ធ ការផ្សាយពាណិជ្ជកម្ម ឬទំព័រផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយអ្នកវាយប្រហារ។ extension មានមេរោគទាំងនោះមានសមត្ថភាពប្រមូលទិន្នន័យពីកុំព្យូទ័ររាប់លានគ្រឿង។ អ្នកវាយប្រហារថែមទាំងអាចបញ្ជូនជនរងគ្រោះទៅកាន់ទំព័របន្លំ ដើម្បីលួចព័ត៌មានសម្ងាត់សម្រាប់ Microsoft 365, Google Workspace, គេហទំព័រធនាគារ ឬវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។
ជាចុងក្រោយ អ្នកជំនាញបានណែនាំថា អ្នកប្រើប្រាស់គួរចៀសវាងប្រើប្រាស់ extension ដែលមិនចាំបាច់បែបនេះ ហើយត្រូវសង្ស័យលើគេហទំព័រដែលបង្ខំពួកគេឱ្យទាញយកឯកសារ ឬហ្វាល់គ្រប់យ៉ាងទាំងអស់ដើម្បីមើលមាតិការបស់វា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន extension ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២