ការវាយប្រហារសាយប័រ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​ប្រធាន​អង្គការ​ការពារ​ជន​ស៊ីវិល​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍បានឱ្យដឹងថា ការវាយប្រហារសាយប័រសរុបចំនួន១២០ករណី ត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងរយៈពេល១៥ថ្ងៃចុងក្រោយ។

ភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់ប្រទេសអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក Ali Akbar Shahverdian ដែលបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំមួយនៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់មានខ្លឹមសារថា ការវាយប្រហារភាគច្រើនបានសំដៅទៅលើបណ្តាញសេវាកម្មដើម្បីបង្កការមិនពេញចិត្តជាសាធារណៈ។

ជាចុងក្រោយ លោកបន្ថែមថា អង្គការរបស់លោកកំពុងរៀបចំផែនការការពារជនស៊ីវិលដ៏ទូលំទូលាយសម្រាប់ខេត្តមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណិត ដោយកិច្ច​ការពារ​មណ្ឌល​ខេត្ត​សំខាន់ៗ​ត្រូវ​បាន​ផ្តល់​អាទិភាព៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here