កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Cyjax បានរកឃើញយុទ្ធនាការបន្លំ phishing យ៉ាងទូលំទូលាយដែលផ្តោតលើអាជីវកម្មនៅក្នុងទីផ្សារត្រឹមត្រូវជាច្រើនលើអ្នកលក់រាយ ដោយអ្នកវាយប្រហារបានបំពានកេរ្តិ៍ឈ្មោះរបស់យីហោល្បីៗនៅក្នុងវិស័យមួយចំនួនដូចជាស្ថាប័នធនាគារ ស្ថាប័ននៃការធ្វើដំណើរ ស្ថាប័នឱសថ ស្ថាប័នថាមពល ក្រុមហ៊ុនដឹកជញ្ជូន។
ក្រុមហេគឃ័រ Fangxiao គឺជាក្រុមហេគឃ័រមួយដែលត្រូវបានចាត់ថ្នាក់ថាជាតួអង្គគម្រាមកំហែងផ្នែកហិរញ្ញវត្ថុ និងត្រូវបានសង្ស័យថា មានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយត្រូវបានគេចោទប្រកាន់ថាជាអ្នកនៅពីក្រោយយុទ្ធនាការនោះ។ ក្រុមនេះបានប្រើប្រាស់ដូម៉េនពិសេសចំនួន 42,000 ដូម៉េន ដែលត្រូវបានចុះឈ្មោះតាំងពីឆ្នាំ២០១៩ និងបន្តចុះឈ្មោះជាបន្តបន្ទាប់។
ដូម៉េនទាំងនោះត្រាប់តាមយីហោល្បីៗតាមរយៈការបន្លំអ្នកប្រើប្រាស់ និងបង្វែរពួកគេទៅកាន់គេហទំព័រប្រភេទ Adware apps Dating sites និង Free giveaways។ ចាប់តាំងពីឆ្នាំ២០១៧មកភ្នាក់ងារគម្រាមកំហែងបានធ្វើប្រតិបត្តិការនៅជុំវិញសាកលលោក ជាមួយនឹងការក្លែងបន្លំយីហោល្បីៗច្រើនជាង 400 ប្រភេទ។
ក្រុមហ៊ុនដែលរងផលប៉ះពាល់មានដូចជា ក្រុមហ៊ុន Emirates ក្រុមហ៊ុន Singapore’s Shopee ក្រុមហ៊ុន Unilever ក្រុមហ៊ុន Indonesia’s Indomie ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុន Knorr។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិករប្រើប្រាស់ TLDs ខាងក្រោមសម្រាប់គេហទំព័រភាគច្រើនរបស់ពួកគេ .top .cn .cyou .xyz .work និង.tech។ វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវកត់សម្គាល់ថា គេហទំព័រដែលមានសុវត្ថិភាពជាប្រភេទ Cloudflare ហើយពួកគេត្រូវបានចុះឈ្មោះតាមរយៈវេទិកា GoDaddy វេទិកា Namecheap និង Wix៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព gbhackers ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២