ក្រុមហ៊ុន ហ្គូហ្គល បន្ថែម Passkey ទៅក្នុង Chrome Windows, macOS និង Android

0

ក្រុមហ៊ុនហ្គូហ្គល ចាប់ផ្តើមប្រើប្រាស់លេខសម្ងាត់ (passkeys) ជាប្រភេទ passwordless សម្រាប់ឡកចូលគណនី ដើម្បីសុវត្ថិភាព Chrome web browser។ លោក Ali Sarraf នៅ tech giant បានថ្លែងថាៈ passkeys គឺជាការជំនួសលេខសម្ងាត់ (password) មួយប្រភេទ ដែលមានសុវត្ថិភាពជាងមុន។ Passkeys នេះមិនអាចប្រើឡើងវិញបានទេ ហើយក៏មិនអាចបែកធ្លាយនៅក្នុងម៉ាស៊ីនមេដែរ ព្រមទាំងការពារអ្នកប្រើប្រាស់ពីការវាយប្រហារ phishing ថែមទៀត។ ការជម្រុញ feature សុវត្ថិភាពនេះ នឹងមានចាប់ពីជំនាន់ ១០៨ ហើយនឹងមកដល់នៅក្នុងរយៈពេល ២ខែខាងមុខនេះ បន្ទាប់ពី ហ្គូហ្គល សាកល្បង option នៅលើ Android, macOS និង Windows 11។

Passkeys មិនត្រូវការលេខសម្ងាត់ (password) ទេ ប៉ុន្តែវាតម្រូវឱ្យអ្នកប្រើ ផ្ទៀងផ្ទាត់ដោយខ្លួនឯង ជាមួយនឹងឧបករណ៍ផ្សេង ដែលនៅក្បែរខ្លួនដូចជា Android ឬ iOS ដោយប្រើជីវមាត្រ (biometrics)។ លក្ខណៈពិសេសរបស់បច្ចេកវិទ្យានេះ គឺវាធ្វើការដោយបង្កើត cryptographic key pair ដើម្បីសហការជាមួយគណនី នៃកម្មវិធី ឬគេហទំព័រ នៅពេលអ្នកបានចូលទៅក្នុងគណនីរបស់អ្នកមួយហើយ។ កូនសោ (keys) សាធារណៈនេះ រក្សាទុកនៅលើម៉ាស៊ីនមេ។ រីឯ កូនសោឯកជន រក្សាទុកនៅក្នុងឧបករណ៍របស់អ្នកប្រើប្រាស់។

នៅលើ Android កូនសោ “keys” ត្រូវបានអាប់ឡូតទៅកាន់ Google Password Manager (ឬក៏អ្នកទី៣ ដូចជា 1password ឬ Dashlane) ដើម្បីការពារ lockouts។ Passkeys ស្គាល់គ្នា ឬចែករំលែក តាមរយៈ iCloud Keychain នៅលើ iOS និង macOS នៅពេលដែល Microsoft Windows ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់ នៅឆ្នាំក្រោយ ២០២៣។ នៅពេល passkeys ថតទុក (backup) កូនសោឯកជន ត្រូវបានអាប់ឡូត នៅក្នុងទម្រង់អុីនគ្រីប ដោយប្រើអុីនគ្រីប key នៅលើឧបករណ៍របស់អ្នកប្រើប្រាស់។ ហ្គូហ្គលបានបន្ថែមថា ហេគឃ័រនៅក្នុងក្រុមហ៊ុនមិនអាចឡកចូល ដោយគ្មាន កូនសោឯកជន បានទេ។ ក្រុមហ៊ុនអុីនធឺណិត និងផ្សាយពាណិជ្ជកម្ម សង្ឃឹមថា ក្រុមហ៊ុននឹងបង្កើត API ថ្មី ដើម្បីការពារ passkeys ដែលស្គាល់កម្មវិធី Android៕

ប្រភពព័ត៌មាន៖ ថ្ងៃ១២ ១២ ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here