ក្រុមហ៊ុនភ្នាល់កីឡា DraftKings ទើបតែទម្លាយកាលពីសប្តាហ៍មុននេះថា ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនជាង 67,000 នាក់ត្រូវបានទម្លាយតាមរយៈការវាយប្រហារមួយនៅក្នុងខែវិច្ឆិកា។ នៅក្នុងការវាយប្រហារនេះ ក្រុមហេគឃ័រក៏អាចប្រើប្រាស់នូវទិន្នន័យដែលលួចបាននេះ (user/password) ដើម្បីប្រើប្រាស់ជាមួយនឹងសេវាកម្មនៅលើអ៊ីនធឺណិតផងដែរ។
ក្រុមហេគឃ័រមានគោលដៅក្នុងការគ្រប់គ្រងទៅលើគណនី (accounts) នេះដើម្បីលួចយកនូវព័ត៌មានហិរញ្ញវត្ថុ ហើយក្រុមនេះក៏ដាក់លក់នៅលើវេទិកាហេគ ឬ Dark Web ផងដែរ។ យ៉ាងណាមិញ ព័ត៌មានដែលលួចបាននេះអាចត្រូវបានប្រើប្រាស់ដោយវិធីសាស្រ្ត identity theft scam ។
ពេលនេះ ក្រុមហ៊ុននេះបានណែនាំអតិថិជនប្រើប្រាស់កុំអោយប្រើប្រាស់នូវលេខសម្ងាត់ (password) ដដែលសម្រាប់សេវាកម្មអនឡាញជាច្រើន, កុំព្យាយាមក្នុងការចែករំលែកនូវព័ត៌មានសម្ងាត់ជាមួយនឹងវេទិកាភាគីទី ៣, ការបើកនូវ 2FA នៅលើគណនី (accounts) របស់ពួកគេ និងលុបចោលនូវព័ត៌មានធនាគារ ឬផ្តាច់គណនីធនាគារដើម្បីកុំអោយមានការលួចលុយនៅលើអ៊ីនធឺណិត៕