បែកធ្លាយការលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Twitter ចំនួន ៤០០លាននាក់

0

នៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2022 តួអង្គគំរាមកំហែង “Ryushi” បានអះអាងថានឹងលក់ព័ត៌មានលំអិតផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Twitter ជាង 400 លាននាក់នៅលើ BreachedForums។ ទិន្នន័យគំរូដែលភ្ជាប់នៅក្នុងការបង្ហោះមានអាសយដ្ឋានអ៊ីមែល ឈ្មោះអ្នកប្រើប្រាស់ ចំនួនអ្នកតាមដាន កាលបរិច្ឆេទបង្កើត និងក្នុងករណីខ្លះ មានលេខទូរស័ព្ទរបស់អ្នកប្រើ។

ទិន្នន័យគំរូទាំងនោះក៏មានគណនីអ្នកប្រើប្រាស់ល្បីៗជាច្រើនផងដែរ រួមមាន តំណាងរាស្រ្តប្រជាធិបតេយ្យញូវយ៉កលោក Alexandria Ocasio Cortez ស្ថាបនិក Ethereum cryptocurrency លោក Buterin តារាសម្តែងឥណ្ឌាលោក Salman Khan និងអ្នករាយការណ៍សន្តិសុខអ៊ីនធឺណិតលោក Brian Krebs ។

ការលេចធ្លាយទិន្នន័យចុងក្រោយនេះ បានកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីពួកហេគឃ័រ បានទំលាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Twitter ជាង 5.3លាននាក់ តាមអ៊ីនធឺណិត។ ទាំងឧប្បត្តិហេតុមុន និងចុងក្រោយនេះ ឥឡូវកំពុងត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរអៀរឡង់។ តួអង្គគំរាមកំហែងបាននិយាយនៅក្នុងការបង្ហោះថាទិន្នន័យត្រូវបាន “បែកធ្លាយតាមរយៈភាពងាយរងគ្រោះ” ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយបន្ថែមនោះទេ។

លើសពីនេះ ពួកគេបានណែនាំដោយបើកចំហរដល់នាយកប្រតិបត្តិក្រុមហ៊ុន លោក Elon Musk ថាគាត់គួរតែទិញទិន្នន័យនេះដោយផ្ទាល់ពីពួកគេជាជាងបង់ប្រាក់ 276 លានដុល្លារអាមេរិកក្នុងការពិន័យ GDPR ដូច Facebook។ ប៉ុន្តែមិនបានបញ្ជាក់អំពីតម្លៃលក់នោះទេ ខណៈពេលនេះទិន្នន័យត្រូវបានលក់ចេញ។

តាមរយៈឈ្មួញកណ្តាល អ្នកគំរាមកំហែងបាននិយាយថា “បន្ទាប់ពីនោះ ពួកគេនឹងលុបហើយនឹងមិនលក់ព័ត៌មាននេះម្តងទៀតនោះទេ ដែលនឹងបញ្ឈប់ឲ្យមាន Phishing, Crypto scams, Sim swapping, Doxxing និងរបស់ផ្សេងទៀតដែលធ្វើឱ្យអ្នកប្រើប្រាស់បាត់បង់ការជឿទុកចិត្តលើក្រុមហ៊ុន។

អ្នកស្រាវជ្រាវដែលបានឃើញទិន្នន័យគំរូជឿថាការលេចធ្លាយទិន្នន័យនេះគឺជាលទ្ធផលនៃកំហុស API ដែលអាចឱ្យអ្នកគំរាមកំហែងស្វែងរកអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទ​របស់នាក់ប្រើប្រាស់ Twitter ។ ការវាយប្រហារនេះបានធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពី Twitter បានយល់ព្រមជាមួយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិកដែលចង់រក្សា ឯកជនភាព និងសន្តិសុខព័ត៌មានសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ។

កិច្ចព្រមព្រៀងក៏ត្រូវបានបញ្ចប់ ដោយការស៊ើបអង្កេតរបស់សហព័ន្ធលើ Twitter ត្រូវបង់ប្រាក់ពិន័យរដ្ឋប្បវេណីចំនួន $150 លានដុល្លារផងដែរ។ ដូច្នេះ ប្រសិនបើការបំពានទិន្នន័យនេះត្រូវបានបញ្ចាក់ផលប៉ះពាល់លើ Twitter នឹងយ៉ាងកាន់តែខ្លាំងទាំងផ្នែកហិរញ្ញវត្ថុ និងមុខមាត់ក្នុងសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here