ក្រុមប្រតិបត្តិករចែកចាយមេរោគ ALPHV ransomware គឺមានវិធីសាស្រ្តថ្មីមួយទៀតតាមរយៈការបង្កើតនូវវេបសាយក្លូនមួយដើម្បីទម្លាយនូវទិន្នន័យដែលពួកគេលួចបាននៅលើវេបសាយនេះ។ ក្រុម ALPHV នេះចែកចាយមេរោគ BlackCat ransomware ដែលបានលួចទិន្នន័យរបស់ជនរងគ្រោះនិងបង្ហោះវានៅលើវេបសាយក្លូន រួចបង្ខំអោយជនរងគ្រោះធ្វើការបង់ប្រាក់លោះដើម្បីបានទិន្នន័យត្រឡប់មកវិញ។
កាលពីថ្ងៃទី 26 ខែធ្នូនេះ ក្រុមហេគឃ័របានទម្លាយទិន្នន័យរបស់ពួកគេនៅលើ Tor network តាមរយៈការបំពានចេញពីក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុជាច្រើន។ ខណៈពេលដែលជនរងគ្រោះមិនបានបង់ប្រាក់លោះទៅកាន់ក្រុមហេគឃ័រនោះ ពួកគេក៏ទម្លាយទិន្នន័យដែលលួចបាននោះនៅលើវេបសាយនេះ។
នៅក្នុងវេបសាយក្លូននេះគឺបង្ហាញយ៉ាងច្បាស់ថា ទិន្នន័យដែលទម្លាយនេះគឺអាចទាញយកបានដែលវាមានទម្រង់ឯកសារជាច្រើនរបស់បុគ្គលិក ទម្រង់ឯកសារនៃការបង់ប្រាក់ ព័ត៌មានរបស់អតិថិជន ទិន្នន័យអំពីទ្រព្យសកម្ម និងការចំណាយ ទិន្នន័យហិរញ្ញវត្ថុ និងឯកសារលិខិតឆ្លងដែនកូពីថែមទៀត។ នៅក្នុងទិន្នន័យនេះគឺមានទំហំសរិបចំនួន 3.5GB ៕