មេរោគ LockBit ransomware បានវាយប្រហារទៅលើកំពង់ផែ Lisbon នៅក្នុងប្រទេសព័រទុយហ្គាល

0

ការវាយប្រហារសាយប័រមួយបានកើតឡើងនៅកំពង់ផែ Lisbon Administration (APL) ដែលជាកំពង់ផែធំបំផុតទី ៣ នៅក្នុងប្រទេសព័រទុយហ្គាលនៅថ្ងៃបុណ្យ Christmas ហើយមេរោគនេះគឺ  LockBit ransomware ។

កំពង់ផែ Lisbon នេះគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នៅក្នុងប្រទេសព័រទុយហ្គាល ហើយកំពង់ផែនេះអនុញ្ញាតអោយកប៉ាល់កុងតឺន័រ នាវាកម្សាន្តជាច្រើន អាចចូលទៅកាន់ទីនេះបាន។ តាមការប្រកាសចេញពីសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះបានបានចែករំលែកនៅថ្ងៃចន្ទនេះអោយដឹងថា ការវាយប្រហារសាយប័រនេះមិនមានការប៉ះពាល់ដល់ប្រតិបត្តិការរបស់កំពង់ផែនេះទេ។

ការប្រកាសនេះអោយដឹងថា “ស្ថានភាពនៃការវាយប្រហារនៅក្នុងពេលនេះគឺអាចគ្រប់គ្រងបាន និងតាមដានដោយមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិត និងប៉ូលិសយុត្តិធម៌របស់ជាតិ។” នៅក្នុងពេលនេះ វេបសាយរបស់កំពង់ផែ​”portodelisboa.pt” គឺស្ថិតនៅក្នុងទម្រង់ offline ។ នៅក្នុងការវាយប្រហារនេះ ក្រុមហេគឃ័របានទាមទារប្រាក់លោះចំនួន $1,500,000 ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here