Plugins និង Themes​ លើ WordPress រងការបំពានពីមេរោគ Linux ថ្មី

0

ក្រុមហ៊ុនសុវត្ថិភាពបានរកឃើញការគំរាមកំហែងរបស់មេរោគ Linux  ហេគវេបសាយជាច្រើន ដែលបង្កើតឡើងនៅលើប្រព័ន្ធ WordPress CMS។ មេរោគទាំងនោះបានបំពានលើចំណុចខ្សោយចំនួន ៣០ របស់  Plugins និង Themes នៃកម្មវិធី។

យោងតាមប្រភពគេហទំព័រ Dr. Web បានឱ្យដឹងថា មេរោគទាំងនោះបានកំណត់គោលដៅលើប្រព័ន្ធ Linux ទំហំ 32-bit និង 64-bit ហើយថែមទាំងមានសមត្ថភាពបញ្ជាពីចម្ងាយ។ ទាក់ទិនទៅនឹងការឆ្លងមេរោគ ផេកដែលមានឆ្លងមេរោគ JavaScript  ដើរតួជាអ្នកបញ្ជូនបន្តទៅកាន់ទីតាំងរបស់អ្នកវាយប្រហារ និងផ្ទុកមេរោគជាមុនដោយមិនគិតពីមាតិកាដើមរបស់គេហទំព័រទាំងនោះ។ ការបញ្ចូនបន្តនោះគឺប្រើប្រាស់នៅក្នុងយុទ្ធនាការ phishing ការចែកចាយមេរោគ យុទ្ធនាការ malvertising ដើម្បីគេចផុតពីការចាប់បានជាដើម។ លើសពីនេះ ប្រតិបត្តិករដែលនៅពីក្រោយម៉ាស៊ីនចម្លងមេរោគដោយស្វ័យប្រវត្តិអាចលក់សេវាកម្មរបស់ពួកគេទៅកាន់ក្រុមគំរាមកំហែងផ្សេងទៀតផងដែរ។

នៅចុងក្រោយ អ្នកជំនាញសុវត្ថិភាពបានឱ្យយោបល់ថា កម្មវិធី WordPress តែងតែជាគោលដៅរកប្រាក់ចំណេញរបស់ឧក្រិដ្ឋជនតាមអ៊ីនធឺរណិត។ ដូច្នេះ អ្នកដែលគ្រប់គ្រងលើកម្មវិធី WordPress ត្រូវតែបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងកំណែចុងក្រោយ themes និង plugins ដែលមាននៅលើវេបសាយទាំងនោះ។ លើសពីនេះ អ្នកត្រូវជំនួសនូវកម្មវិធីថ្មី សម្រាប់កម្មវិធីណាដែលលែងមានការអភិវឌ្ឍន៍។ ចុងបញ្ចប់វិធីសាស្ត្រការពារដ៏ខ្លាំងក្លាបំផុតនោះគឺ អ្នកត្រូវតែប្រើលេខកូដសម្ងាត់ដែលខ្លាំងជានិច្ច និងបើកមុខងារផ្ទៀងផ្ទាត់២កត្តា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here