ថ្មីៗនេះ ក្រុមហ៊ុនម៉ាកយីហោល្បីៗផ្នែកអាហារ (Fast Foods) ដូចជា KFC, Pizza Hut, Taco Bell និង The Habit Burger Grill បានក្លាយជាគោលដៅនៃការវាយប្រហាររបស់មេរោគ ransomware ដែលបង្ខំអោយក្រុមហ៊ុនទាំងនេះធ្វើការបិទទីតាំងជាង 300 កន្លែងនៅក្នុងចក្រភពអង់គ្លេស។ ក្រុមហ៊ុនទាំងនេះមានហាងសរុបចំនួន 53,000 កន្លែងក្នុង 155 ប្រទេស ហើយទឹកប្រាក់សរុបរបស់ក្រុមហ៊ុនទាំងនេះគឺច្រើនជាង 5 ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញដុលក្នុងមួយឆ្នាំជិត 1.3 ពាន់លានដុល្លារ។
ក្រុមហ៊ុនទាំងនេះពន្យល់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា “នៅក្នុងការរកឃើញភ្លាមៗនៃឧប្បត្តិវហេតុនេះ ក្រុមហ៊ុនបានចាប់ផ្តើមវិធានការភ្លាមៗដូចជាការបិទទៅលើប្រព័ន្ធ (systems offline) និងអនុវត្តបច្ចេកវិទ្យាត្រួតពិនិត្យឡើងវិញទៅលើប្រព័ន្ធ system ទាំងនេះ។” ក្រុមហ៊ុនក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេតជាមួយនឹងក្រុមហ៊ុនសាយប័រធំៗ និងអ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងការជូនដំនឹងទៅកាន់ក្រុមអ្នកអនុវត្តច្បាប់ផងដែរ។
សម្រាប់ហាងដែលរងនូវការវាយប្រហារនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃនេះក៏ចាប់ផ្តើមនូវប្រតិបត្តិការរបស់ខ្លួនឡើងវិញផងដែរ។ ក្រុមប្រតិបត្តិករចែកចាយមេរោគ Ransomware នេះបានលួចទិន្នន័យចេញពីបណ្តាញ network ដែលខ្លួនបានគ្រប់គ្រងនឹងជំវិតទារប្រាក់ចេញពីជនរងគ្រោះ។ សម្រាប់ពេលនេះ ការស៊ើបអង្កេតនៅតែបន្ត ហើយវានៅមិនទាន់មានភ័ស្តុតាងបញ្ជាក់ថាទិន្នន័យ database របស់អតិថិជិនត្រូវបានលួចយកទៅគ្រប់គ្រងនោះទេ៕
ប្រែសម្រួល៖ ឆាន សុផា