Google Ads ពេលនេះត្រូវបានក្រុមហេគឃ័របានប្រើប្រាស់នូវការចែកចាយនូវ spam និងវេបសាយអាសអាភាស (sex websites) តាមរយៈសារអ៊ីម៉ែល (email messages) ទៅកាន់អ្នកប្រើប្រាស់ជាច្រើននៅលើ Google Ads platform ។ សម្រាប់ Google Ads platform នេះអនុញ្ញាតអោយអ្នកផ្សព្វផ្សាយអាចបង្កើតនូវយុទ្ធនាការនៃការផ្សព្វផ្សាយរបស់ខ្លួននៅលើវេបសាយ ឬនៅក្នុងកន្លែងស្វែងរករបស់ Google ។
សម្រាប់យុទ្ធនាការនៃការចែកចាយ spam នេះគឺក្រុមហេគឃ័របានប្រើប្រាស់នូវ Google Ads admin interface ដើម្បីផ្ញើនូវ email invitations ដែលវាដូចជាការផ្ញើចេញពី Google ទើបអាចឆ្លងកាត់នូវ spam filters របស់អ្នកទទួលបាន។ Google Ads admin ជាធម្មតាគឺផ្ញើរចេញពី Google address ‘Google Ads [email protected]‘” ដូចនេះសូមពិនិត្យមើលអោយច្បាស់សិនមុន។
គួរបញ្ជាក់ផងដែរថា សម្រាប់ Google Ads account administrators អាចប្រើប្រាស់នូវមុខងារ “invitations” ដើម្បីបន្ថែមនូវអ្នកប្រើប្រាស់ថ្មីទៅកាន់ account admin interface បានតាមរយៈ email invites ។ ក្រុមហេគឃ័រពិតជាឆ្លាតណាស់ក្នុងការប្រើប្រាស់នូវមុខងារថ្មីនេះដើម្បីចែកចាយនូវសកម្មភាព spam របស់ខ្លួន៕
ប្រែសម្រួល៖ ឆាន សុផា