Apple iOS 16.3 នឹងអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ Security keys

0

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែដាក់អោយធ្វើការអាប់ដេតទៅកាន់ iOS 16.3 ដែលមានសមត្ថភាពអាចប្រើប្រាស់បានជាមួយនឹង hardware security keys ដើម្បីផ្តល់នូវការការពារបន្ថែមទៀតទៅនឹងការវាយប្រហារ phishing attacks និងការចូលទៅកាន់ឧបករណ៍ប្រើប្រាស់របស់អ្នកដោយគ្មានការអនុញ្ញាត។ សម្រាប់ Hardware security keys គឺជាឧបករណ៍តូចមួយដែលមានរូបរាងប្រហែលទៅនឹង thumb drives ហើយវាទ្រទ្រង់នូវ USB-C ( ការប្រើប្រាស់នូវ adapter) ឬបច្ចេកវិទ្យា Near-field communication (NFC)​ដើម្បីភ្ជាប់ទៅកាន់ Mac ឬ iPhones របស់អ្នក។

សម្រាប់ឧបករណ៍ទាំងនេះអាចប្រើប្រាស់ជាការផ្ទៀងផ្ទាត់បន្ថែមមួយទៀតនៅពេលដែលប្រើប្រាស់នូវ 2FA សម្រាប់ Apple Ids ជាជាងការប្រើប្រាស់នូវលេខកូដ 6 ខ្ទង់ដែលបង្ហាញនៅលើឧបករណ៍របស់អ្នកនោះ។ ការប្រើប្រាស់នូវ security keys គឺប្រៀបបីដូចជាការផ្ទៀងផ្ទាត់ទៅលើការ login ទៅក្នុងគណនីរបស់អ្នកយ៉ាងមានសុវត្ថិភាព។ ឧទាហរណ៍ថា ប្រសិនបើក្រុមហេគឃ័របង្កើតនូវការវាយប្រហារ phishing attacks ដើម្បីលួចយកនូវព័ត៌មាន​ Apple ID នោះវានឹងមាន one-time passcodes មួយទៀតសម្រាប់ការផ្ទៀងផ្ទាត់ទៅលើ 2FA ។

នៅពេលដែល Apple ID ភ្ជាប់ជាមួយនឹង security key នោះ ប្រសិនបើការវាយប្រហារ advanced phishing attack អាចលួចយកនូវព័ត៌មានសម្ងាត់របស់អ្នក ក្រុមហេគឃ័រនេះក៏មិនអាចចូលទៅ login ទៅលើឧពករណ៍របស់អ្នកបានដែរប្រសិនបើគេមិនមាន hardware security key របស់អ្នកទេនោះ។ ដើម្បីប្រើប្រាស់នូវ security key ជាមួយនឹង iOS នោះ ក្រុមហ៊ុន Apple ទាមទារអោយអ្នកមាន 2 Keys – មួយសម្រាប់ជាប់ខ្លួនរបស់អ្នក និងមួយទៀតគឺរក្សាទុកនៅផ្ទះ ឬនៅក្នុងការិយាល័យដើម្បីការពារការបាត់បង់ Key ទី 1 នោះ។

ដើម្បីបង្កើតនូវការផ្ទៀងផ្ទាត់ជាមួយនឹង security key នៅលើ iPhone សូមចូលទៅកាន់ Settings > Click your name > Password & Security > Add Security Key ។ ក្រុមហ៊ុន Apple​និយាយថា សម្រាប់ YubiKey 5Ci និង FEITAN ePass K9 NFC security keys អាចប្រើប្រាស់បាន៕

ប្រែសម្រួល៖ ឆាន សុផា

LEAVE A REPLY

Please enter your comment!
Please enter your name here