ថ្មីៗនេះ GoTo បានព្រមានទៅកាន់អតិថិជនជាច្រើនរបស់ខ្លួនថា ក្រុមហេគឃ័របានចូលទៅកាន់ប្រព័ន្ធអភិវឌ្ឍរបស់ខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ 2022 នេះដើម្បីលួចយកនូវ encrypted backups ដែលមានផ្ទុកនូវទិន្នន័យរបស់អតិថិជន និង encryption key សម្រាប់ផតថលនៃទិន្នន័យនេះ។
GoTo បានផ្តល់នូវ platform មួយសម្រាប់ការងារបញ្ជាពីចម្ងាយ ការសហការ និងការទំនាក់ទំនងទៅលើក្លោដរួមជាមួយនឹងដំណោះស្រាយនៃការបញ្ជាពីចម្ងាយទៅលើការគ្រប់គ្រងនៃប្រព័ន្ធបច្ចេកវិទ្យា និងការទ្រទ្រង់ទៅលើផ្នែកបច្ចេកទេសផងដែរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 នេះ ក្រុមហ៊ុននេះក៏ទម្លាយអំពីការបំពានទៅលើសុវត្ថិភាពនៃការអភិវឌ្ឍរបស់ខ្លួន និងសេវាកម្មក្លោដ storage ដែលប្រើប្រាស់នូវកម្មវិធី LastPass របស់ខ្លួន។
នៅក្នុងពេលនេះ ការប៉ះពាល់ទៅលើទិន្នន័យអតិថិជននេះនៅមិនទាន់ដឹងនៅឡើយទេ ខណៈពេលដែលវាមានការស៊ើបអង្កេតទៅលើក្រុមហ៊ុននេះអំពីឧប្បត្តិវហេតុនេះបន្ទាប់ពីមានការជួយពីក្រុមហ៊ុនសុវត្ថិភាពសាយប័រ Mandiant ។ នៅក្នុងការស៊ើបអង្កេតផ្ទៃក្នុងនេះក៏ទម្លាយថា ឧប្បត្តិវហេតុនេះក៏បានប៉ះពាល់ទៅលើអតិថិជនជាច្រើនរបស់ក្រុមហ៊ុន GoTo ផងដែរ។ តាមការបញ្ជាក់នៅក្នុងសាររំលឹកនៃឧប្បត្តិវហេតុសុវត្ថិភាពរបស់ GoTo នេះបញ្ជាក់ថា ការវាយប្រហារនេះគឺប៉ះពាល់ទៅលើ backups ដែលមានការពាក់ព័ន្ធទៅនឹង third-party cloud storage៕