សម្រាប់ WordPress online course plugin ‘LearnPress’ បានក្លាយជាចន្លោះប្រហោងដ៏គ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់ WordPress ។ LearnPress គឺជាប្រភេទ learning management system (LMS) plugin ដែលអនុញ្ញាតអោយវេបសាយ WordPress ជាច្រើនងាយស្រួលក្នុងការបង្កើត និងលក់នូវមេរៀន និងសំណួរនៅលើអនឡាញ ហើយវាផ្តល់អោយអ្នកទស្សនាជាច្រើនជាមួយនឹង interface ដែលមានភាពងាយស្រួលដោយមិនទាមទារចំណេះដឹងកូដចេញពីអ្នកអភិវឌ្ឍវេបសាយនោះទេ។
ចន្លោះប្រហោងនេះគឺនៅក្នុង plugin ដែលប្រើប្រាស់នៅលើវេបសាយជាង 100,000 ដែលរកឃើញដោយ PatchStack នៅចន្លោះថ្ងៃទី 30 ខែវិច្ឆិកាដល់ថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2022 នេះ ហើយក៏រាយការណ៍ទៅកាន់ក្រុមហ៊ុន software នេះផងដែរ។ បញ្ហានេះត្រូវបានជួសជុលនៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2022 ជាមួយនឹងការបញ្ចេញនូវ LearnPress version 4.2.0 ។ យ៉ាងណាមិញ តាមការបញ្ជាក់របស់ WordPress.org អះអាងថា វាមានតែ 25% ប៉ុណ្ណោះដែលបានធ្វើការអាប់ដេត។
នេះមានន័យថា វេបសាយជាង 75,000 ទៀតអាចស្ថិតនៅក្នុងភាពរងគ្រោះនៃចន្លោះប្រហោង version របស់ LearnPress នេះ។ ដូចនេះ សូមអ្នកប្រើប្រាស់វេបសាយដែលមានភ្ជាប់ជាមួយនឹង LearnPress ធ្វើការ upgrade ទៅកាន់ version 4.2.0 ឬបិទទៅលើ plugin នេះសិនរហូតទាល់តែវាអាចធ្វើការអាប់ដេតសុវត្ថិភាពបាន៕
ប្រែសម្រួល៖ ឆាន សុផា