ការប្រហារសាយប័រកំណត់គោលដៅលើវេបសាយអាកាសយានដ្ឋានរបស់ប្រទេសអាល្លឺម៉ង់

0

អាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសអាល្លឺម៉ង់ប្រាប់ទៅសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា គេហទំព័រអាកាសចរណ៍អាល្លឺម៉ង់ គេហទំព័រស្ថាប័នរដ្ឋាភិបាលសាធារណៈ និងគេហទំព័រស្ថាប័នផ្នែកហិរញ្ញវត្ថុរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតដោយក្រុមហេគឃ័ររបស់ប្រទេសរុស្ស៊ី។

អ្នកនាំពាក្យម្នាក់ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន AFP ថា សហព័ន្ធអាជ្ញាធរសន្តិសុខអ៊ីនធឺរណិត (BSI) ដឹងពីដំណើរការនៃការវាយប្រហារ DDoS ប្រឆាំងនឹងស្ថាប័ន ឬក្រសួងមួយចំនួននៅក្នុងប្រទេសអាល្លឺម៉ង់។ការវាយប្រហារនោះ គឺជាការវាយប្រហារតាមបែប denial-of-service (DDoS) ដែលមានគោលបំណងដើម្បីបង្កឱ្យមានភាពកកស្ទះលើប្រព័ន្ធចរាចរណ៍អ៊ីនធឺរណិត និងធ្វើការរារាំងប្រព័ន្ធជាច្រើនមិនឱ្យមានដំណើរការ។

អ្នកនាំពាក្យបន្ថែមបន្តទៀតថា ក្រុមហេគឃ័រដាក់គោលដៅវាយប្រហារទៅលើគេហទំព័រអាកាសយានដ្ឋានរបស់ប្រទេសអាល្លឺម៉ង គេហទំព័រវិស័យហិរញ្ញវត្ថុ និងគេហទំព័ររបស់រដ្ឋបាលសហព័ន្ធ និងរដ្ឋ។ ការវាយប្រហារនោះត្រូវប្រកាសចេញមុខដោយក្រុមហេគឃ័ររបស់រុស្ស៊ី Killnet។

​ប្រភពព័ត៌មាន​​ប្រចាំថ្ងៃ Handelsblatt បញ្ជាក់ឱ្យដឹងថា ការ​អំពាវនាវ​របស់​ក្រុម​នេះទៅកាន់កម្លាំងប្រដាប់អាវុធគឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ប្រកាស​របស់​អធិការបតី Olaf Scholz កាល​ពី​ថ្ងៃ​ពុធដែលថាប្រទេសអាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ Leopard 2 ទៅកាន់ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួយ​ទប់ទល់​ការ​ឈ្លាន​ពាន​របស់ប្រទេស​រុស្ស៊ី ។

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតនោះ ទំនងជាធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់អធិការបតី Olaf Scholz ដោយកាលពីថ្ងៃពុធកន្លងទៅ លោកធ្វើការប្រកាសថា ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនរថពាសដែក Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយទប់ទល់ការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ អ្នកនាំពាក្យ BSI និយាយថា ការបង្ហាញពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ដោយផ្ទាល់ទៅកាន់ក្រុមហេគឃ័រគឺពិបាកខ្លាំង។

អ្នកនាំពាក្យរបស់សហព័ន្ធ BSI និយាយថា ការវាយប្រហារនោះ ធ្វើឱ្យគេហទំព័រជាច្រើនមិនដំណើរការ ដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អង្គភាពជាច្រើន។​ ការ​វាយ​ប្រហារ​លើ​រដ្ឋបាល​សាធារណៈ​ត្រូវ​​គេ​ទប់ស្កាត់ដោយ​មិន​មានប៉ះពាល់​អ្វី​ធ្ងន់ធ្ងរនោះ​ទេ។ក្រសួងមហាផ្ទៃរបស់រដ្ឋ Baden-Wuerttemberg ភាគនិរតីទទួលស្គាល់ការវាយប្រហារ DDoS នៅ

ទូទាំងប្រទេសកាលពីល្ងាចថ្ងៃពុធប្រឆាំងនឹងគេហទំព័ររាប់បញ្ចូលទាំងគេហទំព័រសាធារណៈ និងគេហទំព័ររបស់ប៉ូលិស។ប្រទេសអាល្លឺម៉ង់កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត អំឡុងពេលមានសង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន។ការិយាល័យសហព័ន្ធសម្រាប់សន្តិសុខព័ត៌មានធ្លាប់និយាយកាលពីខែតុលាថា ការគំរាមកំហែងសម្រាប់ការវាយប្រហារដោយការលួចចូល និងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតគឺមានកម្រិតខ្ពស់ជាងមុនមិនធ្លាប់មាន៕

អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here