ក្រុមហ៊ុនវិភាគ blockchain ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធមានខ្លឹមសារថា ឆ្នាំមុនគឺជាឆ្នាំដែលមានបញ្ហាអាក្រក់លើករណីលួចចម្លងរូបិយប័ណ្ណគ្រីបតូដោយក្រុមហេគឃ័រលួចយកទឹកប្រាក់ដែលមានចំនួនប្រមាណជា 38ពាន់លានដុល្លារ ដឹកនាំដោយអ្នកវាយប្រហារដែលមានទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង។
របាយការណ៍ដោយក្រុមជំនាញ Chainalysis រកឃើញថា សកម្មភាពហេគរីករាលដាលពេញមួយឆ្នាំ ដោយមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមីនា និងខែតុលា។ ខែតុលាឆ្នាំមុនគឺជាខែរងគ្រោះធំបំផុតដែលមិនធ្លាប់មានសម្រាប់ការលួចចូល cryptocurrency ដោយមានការលួចទឹកប្រាក់ចំនួនប្រមាណជា 775.7លានដុល្លារនៅក្នុងការវាយប្រហារចំនួន 32ដាច់ដោយឡែកពីគ្នា។
ទីផ្សាររូបិយប័ណ្ណគ្រីបតូជួបបញ្ហាធំកាលពីឆ្នាំ២០២២ ដោយសារសមត្ថភាពគ្រប់គ្រងអាហារហានិភ័យថយចុះ ហើយក្រុមហ៊ុនគ្រីបតូផ្សេងៗដួលរលំ។ វិនិយោគិនត្រូវទុកចោលជាមួយនឹងការខាតបង់ដ៏ធំហើយនិយតករបង្កើនការអំពាវនាវឱ្យមានការការពារអ្នកប្រើប្រាស់បន្ថែមទៀត។ នៅពេលនោះ ក្រុមហ៊ុន Chainalysis និងក្រុមហ៊ុនផ្សេងទៀត បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា គណនីទាក់ទងនឹងកូរ៉េខាងជើងបាត់បង់ទឹកប្រាក់អស់រាប់លានដុល្លារ។ ប៉ុន្តែពុំមានការរារាំងក្រុមហេគឃ័រទេ។ ក្រុមហេគឃ័រដែលមានទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើងដែលជាក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត Lazarus Group រហូតមកដល់ពេលនេះ គឺជាក្រុមហេគរូបិយប័ណ្ណគ្រីបតូដ៏ល្បីបំផុត ដោយលួចប្រាក់មានចំនួនប្រមាណជា 1.7ពាន់លានដុល្លារក្នុងការវាយប្រហារជាច្រើនលើកកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២២ ពួកគេបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការលួច។
ប្រទេសកូរ៉េខាងជើងបដិសេធចំពោះការចោទប្រកាន់ពីការលួចចូល ឬការវាយប្រហារតាមអ៊ីនធឺណិតផ្សេងទៀត។ យោងតាមប្រភពក្រុមអ្នកជំនាញដែលតាមដានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឱ្យដឹងថា ប្រទេសកូរ៉េខាងជើងពឹងផ្អែកកាន់តែខ្លាំងឡើងលើការហេគដើម្បីរកមូលនិធិសម្រាប់កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាពិសេសនៅពេលដែលពាណិជ្ជកម្មដែលប្រកាសជាសាធារណៈធ្លាក់ចុះក្រោមទណ្ឌកម្ម និងមានការបិទខ្ទបើដោយសារតែបញ្ហា COVID-19។
ក្រុមហ៊ុន Chainalysis ប្រាប់ឱ្យដឹងថា វាមិនមែនជាការអូសបន្លាយក្នុងការនិយាយថាការលួចចូលរូបិយបណ្ណគ្រីបតូគឺជាផ្នែកដ៏ធំនៃសេដ្ឋកិច្ចរបស់ប្រទេសនេះទេ។ ដំបូងឡើយ កាលពីឆ្នាំមុន អ្នកអនុវត្តច្បាប់របស់សហរដ្ឋអាមេរិករឹបអូសប្រាក់ចំនួន ៣០លានដុល្លារពីក្រុម ហេគឃ័រដែលមានទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើង។ ការលួចចូលទាំងនោះនឹងប្រឈមបញ្ហាកាន់តែពិបាក និងមិនសូវទទួលផ្លែផ្កាពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងរបាយការណ៍មានបន្ថែមខ្លឹមសារថា គោលដៅនៅក្នុងហិរញ្ញវត្ថុវិមជ្ឈការ ឬ DeFi ដែលជាផ្នែករីកចម្រើនក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ មានចំនួនមិនតិចជាង 82%នៃរូបិយប័ណ្ណគ្រីបតូដែលត្រូវលួចកាលពីឆ្នាំ2022។ កម្មវិធី DeFi ដែលភាគច្រើនដំណើរការលើ Ethereum blockchain គឺជាវេទិកាហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចីដោយគ្រីបតូនៅខាងក្រៅប្រព័ន្ធធនាគារ។ ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Chainalysis និយាយនៅក្នុងខែមករាថាចំនួនកំណត់ត្រានៃប្រតិបត្តិការគ្រីបតូដែលទាក់ទងនឹងសកម្មភាពខុសច្បាប់សរុបកើនឡើងដល់តម្លៃ 20.1 ពាន់លានដុល្លារ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា