ក្រុមហេគឃ័ររដ្ឋអ៊ីរ៉ង់ នៅពីក្រោយប្រតិបត្តិការហេគទស្សនាវដ្តី Charlie Hebdo

0

 

ក្រុមហេគឃ័រជាតិអ៊ីរ៉ង់ដែលទទួលទណ្ឌកម្មដោយរដ្ឋាភិបាលអាមេរិកវាយប្រហារលើទស្សនាវដ្តីភាសាបារំាង Charlie Hebdo កាលពីដើមខែមករា ឆ្នាំ២០២៣។ ក្រុមហ៊ុនម៉ាយក្រូសូស្វរៀបរាប់ថា ខ្លួនកំពុងតែតាមដានសកម្មភាព NEPTUNIUM ដែលជាក្រុមហ៊ុន Emennet មានទីតាំងនៅអ៊ីរ៉ង់។ កាលពីដើមឆ្នាំ២០២២ ការស៊ើបអង្កេតរបស់ការិយាល័យសហព័ន្ធ (FBI) ថ្លែងថា មានការតភ្ជាប់អង្គភាពអ៊ីនធឺណិតរដ្ឋដើម្បីរំខានក្នុងយុទ្ធនាការបោះឆ្នោតប្រធាធិបតី ឆ្នាំ២០២០។ ជនជាតិអ៊ីរ៉ង់២នាក់នេះត្រូវចោទប្រកាន់ពីបទក្លែងបន្លំព័ត៌មាន និងគំរាមកំហែង។

ការបង្ហើបរបស់ក្រុមហ៊ុនម៉ាយក្រូសូស្វបញ្ជាក់ពីសកម្មជនឈ្មោះ Holy Souls(ដែលគេស្គាល់ថា  NEPTUNIUM)ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនជាង ២០០ ពាន់នាក់ នៃអតិថិជនទស្សនាវដ្តី Charlie Hebdo រួមមាន ឈ្មោះពេញ លេខទូរស័ព្ទ និងអាសយដ្ឋានផ្ទះ និងអ៊ីម៉ែល។ មេរោគ NEPTUNIUM នេះ មានសិទ្ធិចូលប្រើមូលដ្ឋានទិន្នន័យខាងក្នុង ហើយត្រូវគេសង្ស័យថាមានបំណងសងសឹកនឹងការបោះពុម្ពផ្សាយការប្រកួតគំនូរជីវចល ចំអក មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei។

ភ្នាក់ងារការិយាល័យសហព័ន្ធ (FBI) រៀបរាប់ប្រាប់ពីគោលបំណងនៃការវាយប្រហារនេះថា ធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តផ្នែកសុវត្ថិភាពលើបណ្តាញ (network) និងទិន្នន័យរបស់ជនរងគ្រោះ ក៏ដូចជាធ្វើឱ្យក្រុមហ៊ុនជនរងគ្រោះជួបប្រទះនូវភាពអាម៉ាស់។ ភ្នាក់ងារបន្ថែមទៀតថា ឧប្បត្តិហេតុនៃការហេគ និងធ្វើឱ្យលេចព័ត៌មានទាំងនេះ ពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃការហេគ ឬលួចព័ត៌មាន និងទិន្នន័យដែលបណ្តាលឱ្យប៉ះពាល់ដល់ជនរងគ្រោះតាមរយៈការបាត់បង់ប្រាក់ និងកេរ្តិ៍ឈ្មោះ៕

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here