ពាក្យចចាមអារ៉ាមកន្លងទៅគឺជាការពិត។ ក្រុមហ៊ុន Meta កំពុងរៀបចំបើកដំណើរការសេវាកម្ម ការផ្ទៀងផ្ទាត់ដោយក្រុមហ៊ុនមេតា (Meta Verified) ដែលស្រដៀងទៅនឹងសេវាកម្ម Twitter Blue-like ដែរ។ កាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន លោក Mark Zuckerberg ប្រើប្រាស់ broadcast channel ថ្មីរបស់លោកដើម្បីសរសេរផុសផ្សាយព័ត៌មាន។ លោកសរសេរនៅក្នុងផុសនោះថា សេវាកម្ម subscription នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវស្លាកសញ្ញាពណ៌ខៀវ ដែលជាការការពារគណនីអ្នកពីការក្លែងបន្លំ និងអាចចូលទៅសុំជំនួយដោយផ្ទាល់ជាមួយនឹងផ្នែកជំនួយដល់អតិថិជន។
លោក Zuckerberg បន្ថែមថា “មុខងារនេះ គឺជាការបង្កើននូវភាពត្រឹមត្រូវ និងសុវត្ថិភាពបន្ថែមសម្រាប់អ្នកប្រើប្រាស់សេវារបស់យើង”។ ក្រុមហ៊ុន Meta នឹងដាក់សាកល្បង subscription ដំបូងសិននៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ មុនដាក់ឱ្យប្រើប្រាស់នៅបណ្តាប្រទេសផ្សេងទៀត។ សេវាកម្ម Meta Verified នឹងមានតម្លៃ $15 ក្នុងមួយខែ នៅពេលដែលអ្នកប្រើប្រាស់ subscribe ទៅលើកម្មវិធីទាំងអស់របស់ក្រុមហ៊ុនទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ប៉ុន្តែសម្រាប់ការទិញលើវេបសាយ ជាកន្លែងដែលមិនផ្តល់ម្រៃជើងសារទៅដល់app store អ្នកអាចចំណាយត្រឹមតម្លៃ $12 ក្នុងមួយខែប៉ុណ្ណោះ។ Subscription នឹងធ្វើឡើងទាំងនៅលើ app store Instagram និងគណនី Facebook។
អ្នកប្រើប្រាស់ធម្មតានឹងតម្រូវឱ្យគោរពតាមនូវលក្ខខណ្ឌមួយចំនួនសិនទើបអាច sign up សម្រាប់ Meta Verified ។ អ្នកប្រើប្រាស់នឹងតម្រូវឱ្យមានអាយុចាប់ពី 18 ឆ្នាំឡើង។ អ្នកប្រើប្រាស់ដែលមានឥទ្ធិពលត្រូវមានអត្តសញ្ញាណប័ណ្ណ ដែលមានឈ្មោះត្រូវទៅនឹងឈ្មោះ និងរូបភាពប្រូហ្វាល ទាំងនៅលើគណនី Facebook ឬគណនី Instagram។
នៅពេលដែលអ្នកទទួលការផ្ទៀងផ្ទាត់រួចហើយ នោះអ្នកនឹងមិនអាចផ្លាស់ប្តូរឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬរូបភាពប្រូហ្វាលរបស់ដោយមិនឆ្លងកាត់ការផញទៀងផ្ទាត់ម្តងទៀតនោះទេ។ សម្រាប់គណនីដែលទទួលការផ្ទៀងផ្ទាត់មុនពេលការប្រកាសនេះនឹងនៅតែត្រូវការធ្វើការផ្ទៀងផ្ទាត់ដដែល។
ទន្ទឹមនឹងទទួលសញ្ញាធីកព័ណ៌ខៀវ ក្នុងនិងបង្កើនសមត្ថភាពមើលឃើញនៅក្នុងមុខងារស្វែងរក ក្រុមហ៊ុន Meta នឹងផ្តល់ជូនដល់អ្នកចុះឈ្មោះប្រើសេវាកម្មដែលផ្ទៀងផ្ទាត់នូវចំនួនសញ្ញាផ្កាយ១០០ ដែលជារូបិយប័ណ្ណឌីជីថលរបស់ក្រុមហ៊ុន Meta ដែលគេប្រើសម្រាប់ផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកសរសេរមាតិកានៅក្នុងកម្មវិធី Facebook។ បន្ថែមពីនេះ អ្នកក៏នឹងទទួលនូវស្ទីកឃ័រផ្តាច់មុខមួយចំនួនសម្រាប់ប្រើប្រាស់នៅក្នុង Reels និងក្នុង Stories ផងដែរ។
ពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ក្រុមហ៊ុន Meta រៀបចំសាកល្បងសេវាកម្មផ្ទៀងផ្ទាត់ដែលបង់ប្រាក់នៅដើមខែកុម្ភៈ នៅពេលដែលវិស្វករ Alessandro Paluzzi រកឃើញលេខកូដ “សញ្ញាធីកពណ៌ខៀវបង់ប្រាក់” និង “ការផ្ទៀងផ្ទាត់អត្តសញ្ញាណ” ។ កាលពីព្រឹកថ្ងៃអាទិត្យ លោក Matt Navarra អ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាអតីតអ្នកយកព័ត៌មាន Next Web រកឃើញថា ក្រុមហ៊ុន Meta បង្កើតទំព័រគាំទ្រកម្មវិធី Instagram ដែលរៀបរាប់លម្អិតអំពីការ subscription ក្រោយមកទៀតក៏បវិទវាវិញមុនពេលមានការបង្ហោះសារលើកម្មវិធី Instagram របស់លោក Zuckerberg ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា