សូមណែនាំឱ្យតាមដាន Google Docs ដែលមានសមត្ថភាពកាន់តែឆ្លាតវៃ

0

ប្រសិនបើអ្នកឃើញរូបស្មាតឈីប និងស្មាតខេនវ៉ា (canvas) នៅលើ Google Docs  ទាំងនោះគឺជាការប្រែប្រួលថ្មី។  ការប្រែប្រួលទាំងនោះរួមបញ្ចូលឯកសាររបស់អ្នកជាមួយសេវាកម្ម Google ផ្សេងទៀត ដោយអនុញ្ញាតឱ្យអ្នកទាញយកទិន្នន័យកាន់តែងាយស្រួល និងធ្វើឱ្យឯកសាររបស់អ្នកមានអារម្មណ៍ថារស់រវើកជាងមុន។ ឥលូវ យើងទទួលអត្ថប្រយោជន៍ពីវាកាន់តែច្រើន។

ក្រុមហ៊ុន Google ប្រកាសពីការបន្ថែមបន្ទះឈីបថ្មីមួយចំនួនទៅក្នុង Google Docs និង Google Sheets។ ទាំងនេះនឹងជួយអ្នកអាចបញ្ចូលព័ត៌មានទីកន្លែង និងព័ត៌មានហិរញ្ញវត្ថុទៅក្នុងឯកសាររបស់អ្នកកាន់តែល្អជាងមុន ហើយវាមាននាឡិកាបញ្ឈប់តូចមួយ (stopwatch) ដែលអ្នកអាចបង្កប់នៅលើឯកសាររបស់អ្នក។ អ្នកថែមទាំងអាចបន្ថែមកាលបរិច្ឆេទនៅលើសន្លឹកកិច្ចការជាមួយនឹងកម្មវិធីជ្រើសរើសកាលបរិច្ឆេទដែលកែប្រែថ្មី ដោយការបន្ថែមពាក្យ “ថ្ងៃនេះ”“ថ្ងៃស្អែក”“ម្សិលមិញ”

បន្ទះឈីបថ្មីទាំងនេះមានគោលបំណងធ្វើឱ្យដំណើរការការងាររបស់អ្នកប្រសើរជាងមុន និងបន្ថែមទិន្នន័យកាន់តែងាយស្រួល មិនថាអ្នកកំពុងធ្វើការជាមួយឯកសារ ឬសៀវភៅបញ្ជីនោះទេ។ លើសពីនេះ stopwatch ក៏មានប្រយោជន៍ខ្លាំងផងដែរ សម្រាប់ជួយអ្នកឱ្យផ្តោតអារម្មណ៍នៅពេលអ្នកកំពុងធ្វើកិច្ចការអ្វីមួយ។លក្ខណៈពិសេសទាំងនេះត្រូវកំណត់ឱ្យដាក់ឱ្យប្រើប្រាស់គ្រប់ៗគ្នាក្នុងរយៈពេលពីរ សប្តាហ៍ខាងមុខ ដូច្នេះអ្នកគួរតែតាមដានពីមុខងារថ្មីទាំងនោះ៕

ប្រភព៖ Google

LEAVE A REPLY

Please enter your comment!
Please enter your name here