ក្រុមហ៊ុន Microsoft ដាក់កម្មវិធី Outlook ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើMac

0

ឥឡូវនេះ អ្នកប្រើកុំព្យូទ័រ Mac មានជម្រើសបន្ថែមទៀតហើយទៅលើការប្រើប្រាស់កម្មវិធី Mail។ ក្រុមហ៊ុន Microsoft ដាក់កម្មវិធី Outlook ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើកុំព្យូទ័រ Mac។ ពីមុន អ្នកត្រូវតែទិញកញ្ចប់ Microsoft 365 ឬ បង់សេវា Office ប្រចាំខែតាមរយៈកម្មវិធីអ៊ីមែល ប៉ុន្តែឥឡូវនេះអ្នកអាចទាញយកកម្មវិធី Outlook តាមរយៈ App Store ក្នុងប្រព័ន្ធប្រតិបត្តិការ MacOS ហើយ។

ក្រុមហ៊ុន Microsoft ចាត់ទុកការកែប្រែថ្មីនេះគឺជាការបំពេញបន្ថែមដ៏ល្អចំពោះកម្មវិធី Outlook សម្រាប់ iOS។ ឧទាហរណ៍ អ្នកអាចបន្តសរសេរអ៊ីមែលនៅលើទូរស័ព្ទដៃ iPhone របស់អ្នក បើសិនជាអ្នកមិនសរសេរវាឱ្យរួចរាល់នៅលើកុំព្យូទ័រ Mac។​ មុខងារ Profile ថ្មីនឹងភ្ជាប់នៅក្នុងមុខងារ Focus របស់ប្រព័ន្ធប្រតិបត្តិការ macOS ដើម្បីជួយអ្នកកំណត់ការជូនដំណឹងនៅពេលអ្នកកំពុងផ្តោតលើការងារ។ ដូចទៅនឹងកម្មវិធី Outlook កំណែផ្សេងទៀតដែរ អ្នកអាចប្រើគណនីអ៊ីមែលពីសេវាកម្មភាគីទីបីដែលមានដូចជា Gmail, iCloud និង Yahoo ជាដើម។

ក្រុមហ៊ុន Microsoft មិនមានភាពស្ទាក់ស្ទើរក្នុងការបង្ហាញពីហេតុផលនៅពីក្រោយការធ្វើកំណែទម្រង់កម្មវិធី Outlook ថ្មីនោះទេ។  ក្រុមការងាររបស់ក្រុមហ៊ុន Microsoft កំពុងរៀបចំកម្មវិធិ Outlook ឡើងវិញសម្រាប់កុំព្យូទ័រ Mac ជាមួយនឹងលទ្ធផល ភាពជឿជាក់ និងភាពងាយស្រួលនៅក្នុងចិត្ត។ ការទាញយកដោយឥតគិតថ្លៃអាចជំរុញឱ្យអ្នកប្រើប្រាស់ដែលមិនចង់ប្រើកម្មវិធីនេះឱ្យសាកល្បងប្រើវា។ ជាការពិតណាស់ កត្តានេះប្រហែលជាអាចជំរុញឱ្យមានការទទួលយកកម្មវិធី Microsoft 365 និងកម្មវិធី Office សម្រាប់អតិថិជនដែលចង់បញ្ចូលកម្មវិធីអ៊ីមែល និងកម្មវិធីផលិតភាពរបស់ពួកគេ។

ការបញ្ចូលគ្នាបែបនេះប្រហែលជាអាចមានការគាំទ្រច្រើន។ មិនមានកម្មវិធីអ៊ីមែលធំៗច្រើនទេសម្រាប់កុំព្យូទ័រ Mac ជាមួយនឹង Thunderbird របស់ Mozilla គឺជាកម្មវិធីដែលគេស្គាល់ច្រើនបំផុត។ កម្មវិធីមួយចំនួនគឺត្រូវបង់ប្រាក់ ឬត្រូវការដោះសោមុខងារជាច្រើនដោយការ subscription។ ទោះបីជាកម្មវិធី Outlook មិនទាន់មានភាពត្រឹមត្រូវតាមមុខងាររបស់វាក៏ដោយ  ឥឡូវនេះអ្នកមានវិធីងាយស្រួលក្នុងការសាកល្បងប្រើវា៕

ប្រភពព័ត៌មាន Engadget ចុះផ្សាយថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here