សកម្មភាពនេះកំពុងទាញយកមេរោគនិងឧបករណ៍តាមដានទៅក្នុងឧបករណ៍របស់អ្នក

0

កុំព្យូទ័ររបស់អ្នកដំណើរការយឺត ប៉ុន្តែអ្នកអាចនឹងមិនយល់ថាវាកើតឡើងដោយកត្តាអ្វីខ្លះនោះទេ។ អ្នកអភិវឌ្ឍន៍ជាញឹកញាប់បញ្ចូលកម្មវិធី ឬឯកសារបន្ថែមជាមួយនឹងកម្មវិធី ឬកញ្ចប់ដំឡើងកម្មវិធីរបស់ពួកគេ។ ការបន្ថែមទាំងនោះរួមមាន៖

  • Adware៖​​កម្មវិធីនេះបង្ហាញនូវការផ្សាយពាណិជ្ជកម្មដែលមិនចង់នៅលើបករណ៍របស់អ្នក ដែលជាធម្មតាវាលោតឡើង ឬបង្ហាញជាបដា។
  • Toolbars៖កម្មវិធីបន្ថែមរបស់កម្មវិធីរុករកតាមអ៊ីនធឺណិតដែលតែងតែភ្ជាប់មកជាមួយកម្មវិធី។ ជាធម្មតា ពួកវាមានបន្ថែមមុខងារ ឬផ្លូវកាត់ (shortcuts) ទៅកាន់កម្មវិធីរុករក ប៉ុន្តែវាអាចធ្វើឱ្យកម្មវិធីរុករកយឺត ឬអាចប្រមូលយកទិន្នន័យរបស់អ្នកផងដែរ។
  • Browser extensions៖វាគឺដូចជាToolbarsដែរ ប៉ុន្តែត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីរុករក ហើយអាចផ្តល់នូវមុខងារបន្ថែម។
  • Trial software៖កញ្ចប់កម្មវិធីមួយចំនួនមានបន្ថែមជាមួយកំណែសាកល្បងនៃកម្មវិធីកម្មវិធីផ្សេងទៀត ដោយសង្ឃឹមថា អ្នកប្រើប្រាស់នឹងទិញកំណែពេញលេញ។
  • Bloatware៖ កម្មវិធីនេះ វាមិនភាពចាំបាច់សម្រាប់អ្នកនៅក្នុងការប្រើកម្មវិធីនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាត្រូវបញ្ចូលបន្ថែមមកជាមួយកម្មវិធីដើម្បីផ្តល់នូវមុខងារផ្សេងៗទៀត ដែលអ្នកប្រហែលជាមិនត្រូវការ។
  • Tracking software៖ កម្មវិធីមួយចំនួនអាចនាំមកជាមួយកម្មវិធីតាមដានដែលប្រមូលទិន្នន័យអំពីអាកប្បកិរិយារបស់អ្នក ដូចជាប្រវត្តិរុករក សំណួរស្វែងរក ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត។

នៅពេលដំឡើងកម្មវិធី អ្នកអាចឃើញជម្រើសនៃការដំឡើងផ្សេងៗគ្នា ដូចជាការរើសយក ការដំឡើងរហ័ស ការណែនាំ និងការដំឡើងផ្ទាល់ខ្លួន។ ក្រោយមកទៀត អាចមានស្លាកលោតបង្ហាញថា ការដំឡើងកម្រិតខ្ពស់សម្រាប់អ្នកប្រើប្រាស់កម្រិតខ្ពស់។

ដោយសារតែអ្នកប្រើប្រាស់ភាគច្រើនច្រើនមិនចាត់ទុកខ្លួនឯងថាជាអ្នកប្រើប្រាស់ “កម្រិតខ្ពស់” នោះទេ ដូច្នេះពួកគេនឹងជ្រើសរើសជម្រើសសាមញ្ញ ឬដែលណែនាំ ហើយក្រោយមកទុកឱ្យកម្មវិធីទាំងនោះចាត់ចែងដំឡើងតាមការកំណត់។ កម្មវិធីមួយចំនួនផ្លាស់ប្តូរការកំណត់លំនាំដើម (default settings)​ កម្មវិធីរុករកតាមអ៊ីនធឺណិត (browser) គេហទំព័រ (homepage)  ឬម៉ាស៊ីនស្វែងរករបស់អ្នក។ អ្នកនឹងមិនមានជម្រើសក្នុងការរើសយក “មិនត្រូវការទេ។អរគុណ។(no thanks) នៅក្នុងការដំឡើងរហ័ស ឬលំនាំដើម។ ជាចុងក្រោយ ការដំឡើងរហ័សអាចដាក់អ្នកចូលទៅក្នុងការប្រមូលទិន្នន័យ ធ្វើសមកាលកម្មទំនាក់ទំនងរបស់អ្នក ឬរួមបញ្ចូលការលុកលុយមួយចំនួនផ្សេងទៀតលើភាពឯកជន (Privacy)។ បើទោះបីជាអ្នកអាចផ្លាស់ប្តូរការកំណត់ទាំងនេះនៅពេលក្រោយ តែយ៉ាងណាវាជាការប្រសើរជាងនៅក្នុងការបដិសេធនៅដំណាក់កាលដំឡើងដំបូង។

លំណែនាំសម្រាប់ការដំឡើងកម្មវិធីនៅពេលក្រោយ

អ្នកត្រូវតែ រើសយក ផ្ទាល់ខ្លួន(custom) ឬកម្រិតខ្ពស់ (advanced option) សម្រាប់ការដំឡើងកម្មវិធីទាំងអស់។ ក្រៅ​ពី​ការ​ជ្រើស​រើស​ហ្វូលដ័រគោលដៅ ឬ​ដ្រាយ អ្នក​អាច​មាន​ជម្រើស​ក្នុង​ការ​ដោះ​ធីក​ចេញពីប្រអប់​សម្រាប់​កម្មវិធី​ដែលអាចរើស និង​ការ​កំណត់​ដែល​អ្នក​មិន​ចង់​ឬ​ត្រូវ​ការ។ អានអ្វីៗគ្រប់យ៉ាងដោយប្រុងប្រយ័ត្ន ហើយគូសក្នុងប្រអប់រើសយកតាមតម្រូវការ។ សូមកុំបារម្ភអំពីការរញ៉េរញ៉ៃអ្វីទាំងអស់។ កម្មវិធីដំឡើងនឹងបញ្ចូលតែឯកសារចាំបាច់ដើម្បីដំណើរការកម្មវិធីមិនថាអ្នកជ្រើសរើសអ្វីនោះទេ។ វានឹងមិនមានការបន្ថែមនូវអ្វីដែលអ្នកមិនត្រូវការ ឬចង់នោះទេ។

សម្រាប់កម្មវិធីតូចៗ អ្នកអាចមានជម្រើសដើម្បីទាញយកកំណែចល័ត (portable version)។កម្មវិធីប្រភេទនេះមិនប្រើកម្មវិធីដំឡើងទេ។ ឯកសារទាំងអស់ដែលត្រូវការដើម្បីដំណើរការកម្មវិធីចល័តស្ថិតនៅក្នុងថតតែមួយ ដែលអ្នកអាចដាក់នៅកន្លែងណាមួយនៅលើប្រព័ន្ធរបស់អ្នក។ ក្រៅពីដំឡើងកម្មវិធីចល័ត ជាធម្មតាអ្នកទាញយកវាជាឯកសារ ZIP និងពន្លាវាទៅកាន់ថតឯកសារ ហើយដំណើរការហ្វាលឯកសារដែលអាចប្រតិបត្តិសម្រាប់កម្មវិធី។ ជាទូទៅពួកវាមានសុវត្ថិភាពក្នុងការទាញយកប្រសិនបើវាចេញពីប្រភពដែលទុកចិត្ត៕

ប្រភព foxnews ចុះផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here