ChatGPT៖ “បេសកកម្មត្រូវបញ្ចប់”

0

កាលពីថ្ងៃអង្គារ  ក្រុមហ៊ុន OpenAI  ណែនាំ GPT-4។ វាមិនមែនគ្រាន់តែជាការកែលម្អលើ ChatGPT ប៉ុណ្ណោះទេ វាគឺជាការពង្រឹងអំណាចនៃរលកថ្មីរបស់ chatbot ដែលរួមបញ្ចូលទៅក្នុងកម្មវិធីជាច្រើន។ អង្គភាព Khan Academy ស្របពេលជាមួយគ្នាណែនាំ Khanmigo ដំណើរការដោយ GPT-4 ដើម្បីជួយសិស្សក្នុងការរៀនសូត្រ។ វាគឺជាឧទាហរណ៍មួយនៃរបៀបដែលអ្នកមិនចាំបាច់ងាកទៅរក ChatGPT ដើម្បីសម្រេចកិច្ចការរបស់អ្នក។

Khanmigo មានលក្ខណៈកាន់តែល្អ ព្រោះវាត្រូវបង្កើតឡើងដោយទិន្នន័យរបស់ Khan Academy ដែលធ្វើឱ្យវាអាចទុកចិត្តជាង ChatGPT នៅពេលនិយាយអំពីការបង្រៀន និងការរៀន។ វា​ក៏​ដឹងផង​ដែរពីរបៀបសួរ​សិស្ស​ឲ្យចេះ​គិត​ជាជាងការ​ផ្តល់​ចម្លើយ។ ឥលូវនេះ ក្រុមហ៊ុន  Microsoft ដាក់ដំណើរការ Microsoft 365 Copilot ។ Microsoft 365 Copilot គឺជាសេវាកម្មថ្មីមួយ ដែលបញ្ចូល chatbot បែបនេះទៅក្នុងកម្មវិធីផលិតភាព MSFT ទាំងអស់។

បទពិសោធន៍ដែលអ្នកប្រើ ChatGPT សម្រាប់ការធ្វើបទបង្ហាញ  ការប្រើរូបមន្ត Excel ឬការសរសេរអត្ថបទនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ។ សមត្ថភាពភាសាដើមទាំងនោះ ឥឡូវនេះមាននៅក្នុងកម្មវិធី Microsoft 365 Copilot ទាំងអស់នោះហើយ។ វាកាន់តែមានលក្ខណៈល្អជាងមុនព្រោះវាអាចទទួលទិន្នន័យពីកម្មវិធីមួយដើម្បីបង្កើតការឆ្លើយតបសម្រាប់កម្មវិធីមួយផ្សេងទៀត ដែលវាដូចទៅនឹង meeting minute នៅក្នុងកម្មវិធី Word ប្រែក្លាយជាបទបង្ហាញនៅក្នុងកម្មវិធី PowerPoint។ ខណៈពេលដែលយើងនៅរង់ចាំក្រុមហ៊ុន OpenAI បញ្ចេញមុខងារអានរូបភាពទៅកាន់ ChatGPT មុខងារនេះត្រូវបញ្ចូលទៅក្នុងកម្មវិធីផលិតភាពទាំងនោះរួចទៅហើយ (Microsoft 365 Copilot)។

ខណៈដែល GPT-4 ត្រូវ​ប្រកាស​ជាផ្លូវការកាល​ពី​ថ្ងៃ​អង្គារ ​បច្ចេកវិទ្យា AI នេះ​នឹង​ត្រូវ​​បញ្ចូល​ទៅ​ក្នុង Docs, Sheets, Slides និង Gmail របស់ក្រុមហ៊ុន Google នៅក្នុង​ពេល​ឆាប់ៗ​នេះ។ នៅពេលដែលសេវាកម្មដូចជា Khanmigo សេវាកម្ម Copilot និងសេវាកម្មផ្សេងទៀត ដំណើរការជាផ្លូវការទៅដល់អ្នកប្រើប្រាស់ តើ​អ្វីទៅ​ជាគំនិត​មូលដ្ឋាន់ដែលត្រូវការ​បន្តប្រើ ChatGPT ទៀតនោះ? បេសកកម្មរបស់ ChatGPT គឺដើម្បីឱ្យមនុស្សមើលឃើញពីសក្តានុពលនៃ AI ជំនាន់ក្រោយ និងសាកល្បងប្រតិកម្មរបស់មនុស្សទូទៅមុននឹងដាក់ចូលទៅក្នុងផលិតផលពិត។ ឥឡូវ​នេះ បេសកកម្ម​នោះ​សម្រេចហើយ៕

ប្រភព៖ ChatGPT

LEAVE A REPLY

Please enter your comment!
Please enter your name here