ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែតេស្តទៅលើការប្រើប្រាស់នូវ crypto wallet នៅក្នុងកម្មវិធី Microsoft Edge

0

បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ សុក្រ ទី ១៧ ខែមីនា ឆ្នាំ ២០២៣ អោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែធ្វើការនៅលើការប្រើប្រាស់ Ethereum crypto wallet សម្រាប់កម្មវិធី Microsoft Edge ដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្ញើ និងទទួលបាននូវ cryptocurrency និង NFTs បាន។

Public keys អាចត្រូវបានចែករំលែកជាមួយនឹងអ្នកប្រើប្រាស់ផ្សេងទៀតដើម្បីធ្វើការទូទាត់ប្រាក់ ខណៈពេលដែល private keys អាចត្រូវបានរក្សាទុកជាសម្ងាត់ ហើយអាចប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ទៅលើប្រតិបត្តិការនៅពេលដែលអ្នកចង់ចំណាយទៅលើ cryptocurrency របស់អ្នក។

Microsoft Edge Crypto Wallet

Microsoft sleuth Albacore បានរកឃើញនូវ  Edge Crypto Wallet ថ្មីនេះនៅលើកម្មវិធី Microsoft Edge។ ក្រុមហ៊ុន​Microsoft និយាយថា “នេះគឺជា wallet ដែលអ្នកអាចគ្រប់គ្រងបានទាំងស្រុងទៅលើប្រាក់របស់អ្នក។ យើងនឹងមិនអាចចូលទៅកាន់ password និង recovery key របស់អ្នកនោះទេ។ វាគឺមាននៅក្នុងកម្មវិធី Edge ដោយអ្នកមិនចាំបាច់ធ្វើការតម្លើងនូវ extension ណាមួយនោះទេ។” គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានសហការជាមួយនឹងក្រុមហ៊ុន Consensys ក្នុងការប្រើប្រាស់ទៅលើមុខងារ cryptocurrency នៅលើ  Ethereum, Dai Stablecoin, Uniswap, USD Coin និង Tether Coin ៕

LEAVE A REPLY

Please enter your comment!
Please enter your name here