NBA ជូនដំនឹងទៅកាន់អ្នកគាំទ្ររបស់ខ្លួនអំពីការបែកធ្លាយទិន្នន័យដែលលាតត្រដាងព័ត៌មានផ្ទាល់ខ្លួន

0

សមាគមន៍កីឡាបាល់បោះជាតិ NBA បានជូនដំនឹងទៅកាន់អ្នកគាំទ្រជាច្រើនរបស់ខ្លួនអំពីការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនដោយសារតែសេវាកម្ម​ third-party newsletter service ត្រូវបានគេលួច នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០២៣។

NBA គឺជាស្ថាប័នកីឡា និងសារព័ត៌មានសកលដែលគ្រប់គ្រងទៅលើកីឡាអាជីពចំនួន 5 (sports leagues) ដែលក្នុងនោះរួមមាន NBA, WNBA, Basketball Africa League, NBA G League និង NBA 2K League ។ សម្រាប់កម្មវិធី និងកីឡារបស់ NBA មានការផ្សាយផ្ទាល់នៅជុំវិញពិភពលោកជាង 215 ប្រទេស និង 50 ភាសាផងដែរ។

នៅក្នុងសារជូនដំនឹង “Notice of Cybersecurity Incident” ដែលបានផ្ញើទៅកាន់អ្នកគាំទ្រជាច្រើនរបស់ខ្លួននោះ ស្ថាប័ន NBA និយាយថា ប្រព័ន្ធ systems របស់ខ្លួន និងទិន្នន័យសម្ងាត់របស់អ្នកគាំទ្រគឺមិនមានការប៉ះពាល់នៅក្នុងឧប្បត្តិវហេតុនេះទេ ប៉ុន្តែទិន្នន័យផ្ទាល់ខ្លួនមួយចំនួនក៏ត្រូវបានហេគឃ័រលួចបានផងដែរ។ យើងរកឃើញនូវការចូលពីភាគីទី ៣ ដើម្បីចម្លងនូវទិន្នន័យមួយចំនួនដូចជាឈ្មោះ និងអ៊ីម៉ែលរបស់អ្នកប្រើប្រាស់។ ពេលនេះ ស្ថាប័ន NBA បានកំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មភាគីទី ៣ ដើម្បីធ្វើការស៊ើបអង្កេត និងវិភាគទៅលើទំហំនៃការប៉ះពាល់នៃការបែកធ្លាយទិន្នន័យនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here