ក្រុមហ៊ុនបច្ចេកវិទ្យា Ferrari ទើបតែលាតត្រដាងអំពីការបែកធ្លាយទិន្នន័យបន្ទាប់ពីមានការទាមទារប្រាក់លោះក្រោយពេលដែលអ្នកវាយប្រហារជាច្រើនអាចចូលទៅកាន់ប្រព័ន្ធ IT Systems របស់ក្រុមហ៊ុន នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ ទី 20 ខែមីនា ឆ្នាំ ២០២៣ ។
ក្រុមហ៊ុន Ferrari និយាយនៅក្នុងលិខិតជូនដំនឹងមួយផ្ញើរទៅកាន់អតិថិជនថា “យើងមានការសោកស្តាយក្នុងការជូនដំណឹងទៅកាន់អ្នកអំពីឧប្បត្តិវហេតុនៅក្នុងក្រុមហ៊ុន Ferrari នេះ ដែលអ្នកវាយប្រហារអាចចូលទៅកាន់ប្រព័ន្ធ IT Systems របស់យើងបាន។”
ក្រុមហ៊ុនផលិតរថយន្តប្រណិតស្ព័ររបស់អ៊ីតាលីនេះនិយាយថា ព័ត៌មានរបស់អតិថិជនត្រូវបានបែកធ្លាយនៅក្នុងឧប្បត្តិវហេតុនេះដែលមានឈ្មោះ អាសយដ្ឋាន អ៊ីម៉ែល និងលេខទូរស័ព្ទ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Ferrari នៅមិនទាន់រកឃើញនូវភស្តុតាងដែលមានការទម្លាយអំពីការបែកធ្លាយនៃព័ត៌មាននៃការទូទាត់ប្រាក់ លេខគណនីធនាគារ ឬព័ត៌មានសំខាន់ទៀតដែលត្រូវបានលួច ឬចូលប្រើប្រាស់នោះទេ។ នៅក្នុងពេលដែលមានការទាមទារប្រាក់លោះនោះ យើងក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមៗផងដែរជាមួយនឹងក្រុមហ៊ុនសាយប័រជំនាញភាគីទី ៣ ជាច្រើន៕