ChatGPT ផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីមានកំហុសក្នុងការបញ្ចេញប្រវត្តជជែករបស់អ្នកប្រើប្រាស់

0

ChatGPT ដាច់សេវា និងមិនអាចចូលដំណើរការជាបណ្តោះអាសន្នកាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួនរកឃើញថា ពួកគេអាចមើលឃើញចំណងជើងនៃប្រវត្តិជជែករបស់អ្នកដទៃ។ អ្នកប្រើប្រាស់ថតអេក្រង់  ChatGPT UI និងផុសលើបណ្តាញសង្គម​ Reddit និង Twitter ដើម្បីបង្ហាញថា របារចំហៀងដែលផ្ទុកការជជែកមិនមែនជារបស់ពួកគេនោះទេ។

ខណៈ​ពេល​ដែល​ពួក​គេ​អាច​មើល​ឃើញ​តែ​ចំណង​ជើង និង​ផ្នែកខ្លះនៃ​ខ្លឹមសារជជែក​របស់​អ្នក​ដ៏ទៃ រឿងនេះជាកត្តាតម្រូវឱ្យមានការគិតពិចារណា នៅពេលដែល ChatGPT ផ្តល់សមត្ថភាពក្នុងការចែករំលែកព័ត៌មានលម្អិតជាមួយ ឬសរសេរសំណួរសម្រាប់ chatbot។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន  OpenAI  ប្រាប់អ្នកសារព័ត៌មានប្លូមបឺកថា ក្រុមហ៊ុនបិទ ChatGPT ជាបណ្តោះអាសន្ន បន្ទាប់ពីក្រុមហ៊ុនដឹងពីរបាយការណ៍ទាំងនេះ។ ជាក់ស្តែង  កំហុសនៅក្នុងកម្មវិធីប្រភពបើកចំហដែលក្រុមហ៊ុនមិនទាន់បញ្ចេញឈ្មោះ បណ្តាលឱ្យមានបញ្ហានោះ។យោង​តាម​របាយការណ៍​ឧប្បត្តិហេតុ​របស់​ក្រុមហ៊ុនបង្ហាញថា  ក្រុមហ៊ុនបិទដំណើរការ ChatGPT កាលពីព្រឹកថ្ងៃច័ន្ទ ហើយការជួសជុលក៏ស្ដារសេវាកម្មឡើងវិញ នៅរយៈពេល ១០ម៉ោងក្រោយ។

ទោះជាយ៉ាងណា ប្រវត្តិជជែកនៅតែមិនទាន់ដំណើរការដូចដើម។ ក្រុមហ៊ុន OpenAI ផុសសារជូនដំណឹង ដោយលើកឡើងអំពីរបាចំហៀង (sidebar) រួមជាមួយនឹងការធានាថា           ក្រុមហ៊ុនកំពុងធ្វើការដើម្បីស្ដារលក្ខណៈពិសេសនេះឱ្យឆាប់បំផុតតាមដែលអាចធ្វើ។ ក្រុមហ៊ុនមិនទាន់ប្រកាសពីពេលវេលាជាក់ស្តែងសម្រាប់ការស្តារមុខងារនេះនៅឡើយទេ៕

ប្រភព engadget ចុះផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here