លោកស្ហូឆូ អគ្គនាយករបស់ក្រុមហ៊ុន TikTok កំពុងរៀបចំដើម្បីប្រាប់សមាជិកសភាថាមានការយល់ខុសជាច្រើនទៅលើកម្មវិធី TikTok ហើយការហាមប្រាមមិនឱ្យប្រើកម្មវិធីនេះនឹងបំផ្លាញសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ គាត់ក៏មានគម្រោងប្រាប់សមាជិកសភាថា ការព្រួយបារម្ភអំពីក្រុមហ៊ុនមេ ByteDance និងទំនាក់ទំនងរបស់ក្រុមហ៊ុន TikTok ជាមួយនឹងប្រទេសចិនគឺគ្មានមូលដ្ឋាន។
លោក ឆូ និយាយនៅក្នុងការកត់សម្គាល់ជាលាយលក្ខណ៍អក្សរដែលចេញផ្សាយដោយគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មមុនពេលសវនាការនៅថ្ងៃព្រហស្បតិ៍នៅលើបណ្តាញសង្គម TikTok មានខ្លឹមសារថា៖ “ខ្ញុំសូមបញ្ជាក់ការពិតឱ្យច្បាស់ថា ក្រុមហ៊ុន ByteDance មិនមែនជាភ្នាក់ងាររបស់ប្រទេសចិន ឬប្រទេសផ្សេងទៀតនោះទេ”៕សវនាការ ដែលជាការបង្ហាញខ្លួននៅមុខសភាលើកដំបូងរបស់លោក ឆូ កើតឡើងនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនមិនអាចមានកម្រិតខ្ពស់ជាងមុន។
កាលពីពេលថ្មីៗនេះ មន្ត្រីអាមេរិកប្រាប់ក្រុមហ៊ុនថា កម្មវិធី TikTok នឹងអាចត្រូវហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុន ByteDance មិនផ្តាច់ខ្លួនចេញពីក្រុមហ៊ុន TikTok ទេ។ សមាជិករបស់ក្រុមហ៊ុនទាំង២គាំទ្រចំពោះការចេញសេចក្តីថ្លែងការណ៍ផ្លូវការ ដែលអាចធ្វើឱ្យលោកប្រធានាធិបតី Joe Biden និងអ្នកផ្សេងទៀតពិចារណាលើការហាមឃាត់កម្មវិធី។
សក្ខីកម្មជាលាយលក្ខណ៍អក្សរជាច្រើនរបស់លោក ឆូ គឺស្រដៀងទៅនឹងទឡ្ហីករណ៍ដែលក្រុមហ៊ុន TikTok ធ្លាប់ធ្វើអស់ពេលជាច្រើនឆ្នាំ។ លោកសរសេររៀបរាប់លម្អិតពីលក្ខណៈពិសេសដែលមានសុវត្ថិភាព ជាពិសេសសម្រាប់ក្មេងវ័យជំទង់ រួមជាមួយនឹងគម្រោង Project Texas ដែលជាកិច្ចខិតខំប្រឹងប្រែងមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន TikTok ដើម្បីបិទទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ លោក ឆូ សរសេរថា៖“ កាលពីដើមខែនេះ យើងចាប់ផ្តើមលុបទិន្នន័យអ្នកប្រើប្រាស់ដែលត្រូវការពាររបស់សហរដ្ឋអាមេរិកដែលរក្សាទុកនៅក្នុងម៉ាស៊ីនមេដែលមិនមែនជាម៉ាស៊ីនមេរបស់ក្រុមហ៊ុន Oracle។ យើងរំពឹងថា ដំណើរការលុបទិន្ន័យនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នៅក្រោមរចនាសម្ព័ន្ធនេះ ពុំមានផ្លូវសម្រាប់រដ្ឋាភិបាលចិនក្នុងការចូលប្រើវា ឬបង្ខំឱ្យចូលប្រើវានោះទេ។”
សក្ខីកម្មជាលាយលក្ខណ៍អក្សររបស់លោកឆូ ក៏មានលើកឡើងអំពីអតីតបុគ្គលិករបស់ក្រុម ប្រើហ៊ុន ByteDance បួននាក់ដែលធ្លាប់ប្រាស់កម្មវិធី TikTok ដើម្បីចូលមើលទិន្នន័យរបស់អ្នកកាសែតអាមេរិក។ ឧប្បត្តិហេតុដែលជំរុញឱ្យសមាជិកសភាមានការព្រួយបារម្ភពីកម្មវិធី TikTok ត្រូវគេរាយការណ៍ថា ជំរុញឱ្យមានការស៊ើបអង្កេតពីនាយកដ្ឋានយុត្តិធម៌ទៅលើក្រុមហ៊ុន TikTok ។ លោក ឈូ បញ្ជាក់ថា៖ “ខ្ញុំថ្កោលទោសចំពោះការប្រព្រឹត្តខុសនេះក្នុងលក្ខខណ្ឌខ្លាំងបំផុត។ ក្រុមហ៊ុនថែមទាំងកំពុងធ្វើការស៊ើបអង្កេតជាមួយក្រុមហ៊ុនច្បាប់ខាងក្រៅ។”
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺការអធិប្បាយរបស់លោកឆូ អំពីប្រទេសចិន។ លោកនិយាយថា ការចោទប្រកាន់ថា ទិន្ន័យរបស់ក្រុមហ៊ុន TikTok ត្រូវរដ្ឋាភិបាលចិនមើលឃើញគឺជារឿងមិនពិត ហើយក្រុមហ៊ុន ByteDance គឺជាហគ្រាសសកល ដែលត្រូវ បង្កើតឡើងដោយសហគ្រិនជនជាតិចិន។ទោះបីជាមានការធានាបែបនោះហើយក៏ដោយ សមាជិកសភាទំនងជានឹងសួរដេញដោលលោក ឆូ ឱ្យស៊ីជម្រៅអំពីទំនាក់ទំនងរបស់ក្រុមហ៊ុន TikTok ជាមួយនឹងក្រុមហ៊ុន ByteDance និងប្រទេសចិនដែលថា តើក្រុមហ៊ុននោះនឹងអាចគួរឱ្យជឿទុកចិត្តដើម្បីការពារអ្នកប្រើប្រាស់អាមេរិកដែរឬយ៉ាងណា។
នៅក្នុងសវនាការមុននេះ នៅពេលដែលសមាជិកសភាឮការបកស្រាយរបស់លោកស្រីកូ វ៉ែនណាសា ផាផាស់ ដែលជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok សភាមានការខកចិត្តចំពោះការអះអាងរបស់លោកស្រីដែលថា ក្រុមហ៊ុន ByteDance មិនមែនជាក្រុមហ៊ុនរបស់ចិន និងសួរសំណួរស៊ីជម្រៅទៅលោកស្រីអំពីបុគ្គលិករបស់ក្រុមហ៊ុន TikTok ដែលមានមូលដ្ឋាននៅប្រទេសចិន។ បើសិនជាលោក ឆូ ឆ្លើយសំណួរដោយប្រើចម្លើយស្រដៀងគ្នា អាចនឹងប៉ះពាល់ដល់អនាគតរបស់ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក៕
ប្រភពព័ត៌មាន engadget ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣